យោងតាមសារព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា បុរសជាកីឡាករជិះអាវហោះ ជនជាតិហុងហ្គារីម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងខេត្តយូណាន ប្រទេសចិន បន្ទាប់ពីគាត់បានជួបគ្រោះថ្នាក់ ហើយធ្លាក់ចូលទៅក្នុងជ្រលងភ្នំមួយ ខណៈពេលសាកល្បងហោះហើរ កាលពីថ្ងៃអង្គារ៏ ទី០៨ ខែតុលា ម្សិលមិញនេះ។

ប្រភពដដែលបានបន្តទៀតថា បុរសដែលបានស្លាប់រូបនោះ មានឈ្មោះថា Victor Kovats បានធ្លាក់ចូលទៅក្នុងជ្រលងភ្នំ Tianmen ស្ថិតក្នុងទីក្រុង Zhangjiajie ខេត្តយូណាន ប្រទេសចិន នៅវេលាម៉ោងប្រហែល ៣រសៀល ដោយសារតែឆ័ត្រយោងរបស់គាត់ខូច។ ជាមួយគ្នានេះ អ្នកជួយសង្គ្រោះបានយកសាកសពរបស់លោក ដែលស្ថិតនៅលើច្រាំងថ្មកំពស់ប្រហែល ១០០ម៉ែត្រ កាលពីព្រឹកថ្ងៃពុធនេះ។

គួរបញ្ជាក់ផងដែរថា លោក Victor Kovats ធ្លាប់បានឈ្នះជើងឯកជិះអាវហោះនេះ ចំនួន ៣ដងរួចមកហើយ ហើយលោកត្រូវចូលរួមប្រកួត នៅក្នុងកម្មវិធី Second World Wingsuit Championship ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១១-១៣ ខែតុលាខាងមុខនេះទៀតផង។

យ៉ាងណាមិញ ក្រុម Redbull's World Wingsuit League ក៏បានចួលរួមសោកស្តាយ ចំពោះដំណឹងអាក្រក់នេះ និងបានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ដោយបង្ហោះសារនៅលើវេបសាយរបស់ខ្លួន ពីការបាត់បង់កីឡាករដ៏ឆ្នើមរូបនេះ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]