កាលពីថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានលេចចេញនូវវីដេអូដ៏ជក់ចិត្តដិតអារម្មណ៍មួយ ដោយបង្ហាញពីទេពកោសល្យដ៏អស្ចារ្យ របស់គូស្នេហ៍ផ្អែមល្ហែមមួយគូ ក្នុងការបង្ហោះម៉ូតូបែបរ៉ូមែនទិក កក្រើកបណ្តាញអ៊ិនធើណែតយ៉ាងខ្លាំង កន្លងទៅនេះ។

វីដេអូដែលមានរយៈពេលជាង ១នាទីនេះ ទំនងជាថតដោយមិត្តភក្តិរួមដំណើររបស់អ្នកទាំងពីរ ដោយដំបូងភាគីស្ត្រីដែលអង្គុយពីក្រោយ បានធ្វើចលនាផ្លាស់ប្តូរមកអង្គុយខាងមុខ រួចខាងស្រីក៏ចាប់ផ្តើមដេកផ្ងារលើតួម៉ូតូ ហើយសំយ៉ុងខ្លួនចុះមកក្រោម ក្រោមប្រឡោះជើងទាំងសងខាងរបស់ខាងប្រុស។ ក្រោយមក ភាគីខាងបុរសក៏ចាប់ផ្តើមងើបឈរ និងបន្ថែមល្បឿនដើម្បីបង្ហោះម៉ូតូ យ៉ាងអស្ចារ្យ គួរឲ្យស្ញើចសរសើរ។

ទោះជាយ៉ាងណាក៏ដោយ នេះជាសកម្មភាពដែលគ្រោះថ្នាក់បំផុត គប្បីមិនត្រូវយកតម្រាប់តាមឡើយ ព្រោះម៉ូតូកំពុងតែបើកបរនៅលើផ្លូវជាតិក្នុងល្បឿនយ៉ាងលឿន ប្រសិនបើមានការធ្លោះធ្លោយតែបន្តិច នឹងមានគ្រោះថ្នាក់ដល់អាយុជីវិតជាមិនខាន។


ដូចនេះបើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះវីដេអូនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]