កាលពេលថ្មីៗនេះ គេបានប្រទះឃើញរោងចក្រមួយ ដែលផ្ទុកនូវសត្វគ្មានគុណភាព និងនាំចេញទៅលក់នៅហាងនានា ជាង២តោនក្នុងមួយថ្ងៃ ដែលនេះគឺខុសនឹងច្បាប់ អនាម័យអាហារ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សាច់ទាំងនោះទិញមកពី West Yorkshire Lamb ក្នុងហ៊ុន Beef and Poultry Ltd ទីក្រុង Bradford ប្រទេសអង់គ្លេស ត្រូវបានភ្នាក់ងារអាហារស្តង់ដារ ក្រុមប្រឹក្សាមន្ត្រីសុខភាព និងបរិស្ថានចុះឆែកឆេរ។ សាច់មាន់រាប់ពាន់ដុំត្រូវបានដាក់ក្នុងប្រអប់ រីឯសាច់ជ្រូកត្រូវបានច្រកក្នុងស្បោង ប្លាស្ទិចពណ៌ខៀវមុននឹងយកវាដាក់ក្នុងប្រអប់ និងវិជខ្ចប់ តែសាច់ទាំងនោះ បានដាក់នៅលើឥដ្ឋដោយគ្មានអនាម័យ ។

រោងចក្រនេះ ត្រូវបានក្រុមប្រក្សាមន្ត្រីសុខភាព និងបរិស្ថានពិន័យជាប្រាក់ ៨០,៤០០ដុល្លារអាមេរិក។ ក្រុមអ្នកស៊ើបអង្កេត នៅធ្វើការស៊ើបបន្ត រីឯសាច់ដែលបានលក់ចេញ ត្រូវបានប្រគល់មកវិញ ដើម្បីដុតបំផ្លាញចោល។

តើប្រិយមិត្តយល់យ៉ាងណាចំពោះបញ្ហានេះ?





កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]