វាជារឿងប្លែកណាស់មែនទេ? ដែលបុរសម្នាក់ ចង់រួមដំណេកជាមួយនឹង ស្ដ្រីម្នាក់ដោយងាយស្រួល ដោយគ្រាន់តែប្រគល់នំដូណាត់ គឺជាការស្រេចនោះ។

តាមសារព័ត៌មានបរទេសបានឲ្យដឹងថា ស្ដ្រីម្នាក់ ដែលមានឈ្មោះថា Sammee Matthews អាយុ ៤២ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុង ឡាសវេសហ្គាស រដ្ឋ នីវាដា សហរដ្ឋអាមេរិក  បានញៀននឹងការញ៉ាំអាហារ ក្នុងអំឡុងពេលរួមភេទ ដែលនេះជាលក្ខខណ្ឌមួយ ដែលអាចធ្វើឲ្យនាង មានសេចក្ដីសុខ នៅក្នុងការរួមភេទបាននោះ។ ជាលទ្ធផល នាងពិតជាអាចទទួលបាន ភាពរីករាយ នៅក្នុងពេលរួមភេទនោះ តាមរយៈការញ៉ាំនំដូណាត់ ពិតប្រាកដ។

បន្ថែមពីនេះ បានឲ្យដឹងថា នាងជាស្ដ្រីមានកូន២ និងមានទំងន់ ៣៩២ផោន ឬ ១៧៧គីឡូក្រាម។ តាមការសំភាសន៍ ពីនាងផ្ទាល់ បានឲ្យដឹងថា ដូណាត់ឬប្រភេទនំផ្អែមៗផ្សេងៗ អាចធ្វើឲ្យនាង មានអារម្មណ៍ ស្រស់ស្រាយ ដែលនៅក្នុងនោះនាងតែងតែ យកនំទាំងនោះ មកដាក់ក្នុងបន្ទប់គេងនិង បរិភោគ ខណៈពេលដែលរួមភេទ។ តែទោះជាយ៉ាងណា ចំនង់ចំនូលចិត្ដនាងនេះហើយ ទើបធ្វើឲ្យនាងឡើងទំងន់បែបនេះ។

តើនំដូណាត់ ពិតជាមានឥទ្ធិពលដល់ ថ្នាក់នេះមែនទេ?



ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]