តុលាការ សូដង់ បានកាត់ទោស បុរសនៅក្នុងតំបន់ម្នាក់ ឲ្យជាប់គុក ៨ឆ្នាំ និងត្រូវវាយ នឹងខ្សែតី ៨០០ ដង នៅក្នុងផ្សារទំនើបដើម្បីឲ្យ នារីទាំងឡាយ បានឃើញមុខបុរសនេះ ដោយសារតែជននេះ បានជាប់ពាក់ព័ន្ធ នឹងការគំរាមគំហែង មនុស្សស្រី ១០០នាក់។

តាមសារព័ត៌មានរបស់ បរទេស បានឲ្យដឹងថា បុរសដែលមិនត្រូវបាន បញ្ចេញអត្ដសញ្ញាណ នេះបានគំរាមមនុស្សស្រី តាមរយៈរូបថតរបស់នាង ដែលមាននៅក្នុងដៃ របស់ខ្លួនតាមរយៈការយកចេញពី ក្នុងទំព័រហ្វេកប៊ុក។ ជាមួយគ្នានេះ បុរសនេះបានគំរាមទៅ អ្នកទាំងនោះថា បើសិនជាពួកនាងមិនឲ្យប្រាក់នោះទេ នោះខ្លួននឹងយករូបទាំងនោះ ទៅចែកចាយ។

តាមរបាយការណ៍ពីប៉ូលីសបានឲ្យដឹងថា ពួកគេបានស្វែងរកឃើញ នូវរូបភាពជាច្រើនរបស់នារីទាំងនេះ នៅក្នុងទូរស័ព្ទដៃ និងកុំព្យូទ័រយួរដៃ របស់ជនល្មើសនេះ ហើយបុរសនេះផ្ទាល់ក៏បានសារភាពថា ខ្លួនពិតជាគំរាមពិតមែន។

តើច្បាប់ប្រទេសនេះប្លែកណាស់មែនទេ? ដែលប្រើប្រាស់ការវាយនឹង ខ្សែតី ជាការដាក់ទោសផងដែរនោះ?

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]