រថយន្ដក្រុងមួយគ្រឿង ដែលធ្វើដំណើរពី សឹង្ហបុរី ទៅកាន់ Penang បានរអិលធ្លាក់ចេញពីផ្លូវ និង បានទៅបុកនឹង ប៉ាណូផ្សាយពាណិជ្ជកម្ម នៅក្បែរ Putrajaya ម៉ាឡេស៊ី ដែលបានសម្លាប់អ្នកបើកបររថយន្ដក្រុងនេះ និងអ្នកដំណើរ ១៧នាក់បានរងរបួស។

តាមសារព័ត៌មានរបស់ស្ទេតថាម បានឲ្យដឹងថា អ្នកបើករថយន្ដក្រុងនេះ មានឈ្មោះថា Ibrahim Ahmad អាយុ ៥៨ឆ្នាំ បានបាត់បង់ភាពជាម្ចាស់ការណ៍ នៅក្នុងពេលដែលបើករថយន្ដក្រុងនេះ កាលពីថ្ងៃអាទិត្យ ពេលព្រឹក។ ជាមួយគ្នានេះ តៃកុងរថយន្ដនេះ បានស្លាប់នៅម៉ោង ៤ល្ងាច ក្រោយពីបញ្ជូនទៅកាន់ មន្ទីរពេទ្យ Serdang ។

តាមសម្ដីប៉ូលីសនៅក្នុងតំបន់ Kuala Langat ដែលមានឈ្មោះថា Nordin Manan បានឲ្យដឹងថា ជនរងគ្រោះ ដែលបានស្លាប់នេះ បានបាត់បង់សមត្ថភាពនៅក្នុងការគ្រប់គ្រង រថយន្ដក្រុង ទើបបណ្ដាលឲ្យរថយន្ដនេះរអិលធ្លាក់ចេញពីថ្នល់តែម្ដង និងទៅបុកប៉ាណូ ផ្សាយពាណិជ្ជកម្ម នៅវេលាម៉ោង ៣ភ្លឺ។ នៅក្នុងហេតុការណ៍នោះ អ្នកបើករថយន្ដនេះ បានជាប់គាំងនៅកន្លែងអង្គុយរបស់ខ្លួន និង មានអ្នកដំណើរ២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយ ១៥នាក់ទៀត រងរបួសស្រាល។

ទោះជាយ៉ាងណា គ្រោះថ្នាក់ចរាចរណ៍តែងតែកើតមាន ឡើងគ្រប់ប្រទេស ដូចនេះសូមប្រិយមិត្ដ ក៏ដូចជាអ្នកបើកបរមួយចំនួន បង្កើនការប្រុងប្រយ័ត្ន ដោយសារតែលោកអ្នក ជាអ្នកថែរក្សាអាយុជីវិតអ្នកដំណើរដែលលោកអ្នកបានដឹក៕





ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]