រតនគីរី ៖ រថយន្ដរត់ឈ្នួល ទាំងរថយន្ដ តូច និងរថយន្ដតួរីស ពីរតនគីរីមករាជធានី ភ្នំពេញ ត្រូវបានប្រជាពលរដ្ឋរិះគន់ចំពោះ ការផ្ទុកចំនួនមនុស្សច្រើនហួសហេតុពេក ពី ម្ចាស់រថយន្ដ ដោយមិនខ្លាចជួបគ្រោះថ្នាក់ ចរាចរដល់អ្នកធ្វើដំណើរនោះឡើយ។ ដោយឡែក ប្រជាពលរដ្ឋបានរិះគន់ក្រុមសមត្ថ កិច្ច ជាពិសេសក្រុមនគរបាលចរាចរជើង គោក ខេត្ដរតនគីរី និងតាមបណ្ដាស្រុកឆ្លង កាត់ មានការយកចិត្ដទុកដាក់រិតបន្ដឹងនោះ ឡើយ ផ្ទុយទៅវិញ មានតែចាប់ទារលុយ តែប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដង ផ្លូវបានឱ្យដឹងថា ដើម្បីចង់បានលុយច្រើន ម្ចាស់រថយន្ដបានញាត់អ្នកធ្វើដំណើរ យ៉ាង ណែនតាន់តាប់ ព្រមទាំងដឹកឥវ៉ាន់យ៉ាង សំពីងសំពោង និងមានអ្នកជិះពីលើទៀត ផង ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធនៅតាមផ្លូវគួរ ពិនិត្យមើលផង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]