រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀតតារាចម្រៀងឈរក្នុង លំដាប់កំពូលរបស់ផលិតកម្មសាន់ដេ លោកខេមរៈ សិរីមន្ត បានធ្វើការអំពាវនាវដល់ក្រុមហ៊ុនធានារ៉ាប់រង កាំមីនកូប្រញាប់រួសរាន់សងសំណងដល់ភាគី ជនរងគ្រោះទាំងអស់តាម សាលដីការបស់តុលាការ បន្ទាប់ពីកាលបរិច្ឆេទកំណត់ បានហួសទៅហើយនោះ។

តុលាការខេត្តព្រះសីហនុបានសម្រេចឱ្យក្រុមហ៊ុន កាំមីនកូសងសំណងដល់ភាគីជនរងគ្រោះ ទាំងអស់ដែលរងគ្រោះក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នៅក្នុងរថយន្តរបស់ តារាចម្រៀងខេមរៈ សិរីមន្ត ដែលបង្កឡើងដោយរថយន្តរបស់ក្រុមហ៊ុន SK កាលពីដើមឆ្នាំនេះ។

តាមការសម្រេចរបស់តុលាការ បានតម្រូវឱ្យក្រុមហ៊ុន ធានារ៉ាប់រងមួយនេះសងដល់ភាគី ជនរងគ្រោះដែលមានសាច់ញាតិ ស្លាប់ក្នុងម្នាក់៥ពាន់ដុល្លារចំណែក ក្រុមគ្រួសារដែលមានសាច់ញាតិរង របួសក្នុងម្នាក់ចំនួន៤ពា់ដុល្លារ ហើយនៅសល់ប៉ុន្មានទៀត ទុកឱ្យក្រុមហ៊ុន SK ជាអ្នកដោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់ មានដំណោះស្រាយយ៉ាងណានៅឡើយទេ ខណៈដែលជនរងគ្រោះទាំងអស់ក៏នៅ មិនទាន់ទទួលបានសំណងពីក្រុមហ៊ុនកាំមីនកូនៅឡើយដែរ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]