នារីមួយចំនួននៅប្រទេសសិង្ហបូរី ចូលចិត្តយកថតរូបខ្លួនក្នុងឈុត ប៊ីគីនី មកដាក់ក្នុង Facebook ដើម្បីបង្ហាញពីសម្រស់ ។ នេះជាគ្រោះថ្នាក់មួយ ព្រោះថារូបខ្លះត្រូវបាន គេហទំព័រអាសអាភាស និង គេហទំព័ររកគូស្រករយកមក ប្រើប្រាស់ដើម្បីទាក់ទាញអតិថិជន ។

ស្រ្តីសិង្ហបូរីម្នាក់ដែលមានអាយុ ៣២ ឆ្នាំ ត្រូវបានមិត្តប្រាប់ថាបានឃើញរូបនាងក្នុង ប៊ីគីនី ក្នុងគេហទំព័រអាសអាភាសមួយ ។ រូបនេះនាងបានដាក់ក្នុង Facebook នាងទាំងពីបីឆ្នាំមុនម្លេះ។ ក្នុងសប្ដាហ៍មុន មិត្តម្នាក់ទៀតបានប្រាប់នាងថា រូបនាងក៏មាននៅក្នុង គេហទំព័ររកគូស្រករមួយ ដែលក្រោមរូបនាង មានលេខទូរស័ព្ទ និង តម្លៃដែលអតិថិជនត្រូវបង់ដើម្បីជជែកជាមួយ អ្នកដែលជារូបនាង។

នាងមានការខ្មាស់អៀនយ៉ាងខ្លាំង ព្រោះថា អ្នកដែលស្គាល់នាងប្រហែលជាគិតថា នាងរកលុយ ដោយធ្វើការឲ្យគេហទំព័របែបនេះ។

សូមប្រិយមិត្តនារីប្រយ័ត្ន មុននឹងដាក់រូបភាពរបស់ខ្លួនក្នុង Facebook ។ ប្រិយមិត្តបុរសដែលមាន មុខស្អាត និង សាច់ដុំសង្ហា ក៏ត្រូវប្រយ័ត្នដែរ ព្រោះរូបរបស់ប្រិយមិត្តអាចចូលក្នុង គេហទំព័រអាសអាភាស សម្រាប់អ្នកចូលចិត្តភេទដូចគ្នា ។

នេះជារូបភាពស្រ្តីសិង្ហបូរី ក្នុងគេហទំព័រអាសអាភាសមួយ

ដោយ​ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]