ភ្នំពេញ ៖ ចោរគាស់ផ្ទះវ័យក្មេង ២នាក់ ត្រូវបានចាប់ខ្លួនពីម្ចាស់ផ្ទះ ប្រគល់ឱ្យសមត្ថ កិច្ចនគរបាលប៉ុស្ដិ៍វាលវង់ ខណ្ឌ ៧មករា កាលពីព្រឹកព្រលឹម ថ្ងៃទី០៦ ខែតុលា កន្លង ទៅ ក្រោយពីពួកគេទាំង ២នាក់ ចូលធ្វើ សកម្មភាពគាស់ផ្ទះ លួចយកសម្ភារៈ និង ទ្រព្យសម្បត្ដិមួយចំនួន ខណៈដែលជនរង គ្រោះ បានចាក់សោរទ្វារទៅលេងស្រុក កំណើត ក្នុងរដូវភ្ជុំបិណ្ឌ ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ភិន កែវបញ្ញា អាយុ ១៥ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិត ប្រាកដ ជនសង្ស័យទី២ ឈ្មោះ កែវ សំបូរ អាយុ ២០ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅមិន ពិតប្រាកដ ។ ដោយឡែកម្ចាស់ផ្ទះអ្នកស្រី ប៉ិច ចាន់ធី អាយុ ៥១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ ១៣-១២ អឺកាត់  ផ្លូវលេខ ១៤៩ ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ ៧មករា ។

មន្ដ្រីនគរបាលបានបន្ដថា កាលពីថ្ងៃទី ៣០ ខែកញ្ញា ជនរងគ្រោះបានចាក់សោរ ទ្វារទៅលេងស្រុកកំណើត លុះដល់ថ្ងៃទី០២ ខែតុលា វេលាម៉ោង ១១យប់ ជនសង្ស័យ ទាំង ២នាក់ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះ ចូលលួចទ្រព្យសម្បត្ដិ ដូចជា ទូរស័ព្ទដៃ ឆ្នាំងដាំបាយ ឆ្នាំងដាំទឹកក្ដៅ ឆ្នាំងអ៊ុត កង្ហារ និងចង្ក្រានដាំបាយ ។ លុះដល់ព្រឹកព្រលឹម ថ្ងៃទី០៦ ខែតុលា ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពម្ដងទៀត ប៉ុន្ដែ ត្រូវម្ចាស់ ផ្ទះតាមទាន់ ចាប់ប្រគល់ឱ្យសមត្ថកិច្ចតែ ម្ដងទៅ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]