សត្វខ្លាមួយក្បាលនៅសួនសត្វ Wynnwood ក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក បានវាយប្រហារស្ដ្រីម្នាក់ ដែលជាបុគ្គលិក ធ្វើការក្នុងសួនសត្វនោះ ស្ទើរតែបាត់បង់ដៃម្ខាងរបស់នាង។

យោងតាមប្រភពព័ត៌មាន កាលពីថ្ងៃសៅរិ៍ បានឲ្យដឹងថា ស្ដ្រីរងគ្រោះបានជ្រុះអាវក្រៅនៅក្នុងទ្រុង ហើយក៏បានលុកដៃចូលទៅយក សំណាងអាក្រក់ដៃរបស់នាង ជាប់នៅនឹងប្រលោះទ្រុងដកមិនរួច ហេតុដូចនេះហើយ ទើបធ្វើឲ្យសត្វខ្លាមានឱកាសប្រើធ្មេញ និងចង្កូមដ៏មុតស្រួចរបស់ខ្លាខាំដៃរបស់នាង គួរឲ្យខ្លាចបំផុត។ ឥលូវនេះ នាងកំពុងតែដេកនៅក្នុងមន្ទីរពេទ្យក្នុងស្រុក រងចាំការជួយសង្គ្រោះពីគ្រូពេទ្យ។

តាមពាក្យសំដីរបស់ម្ចាស់សួនសត្វ បានប្រាប់ឲ្យដឹងថា ស្រ្ដីរងគ្រោះបានទទួលថា ជាកំហុសរបស់នាង ពេលដែលព្យាបាលរួច នាងនឹងត្រលប់ទៅធ្វើការវិញ ហើយម្ចាស់សួនក៏រងចាំការវិលត្រលប់របស់នាងវិញដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? បើប្រិយមិត្តជាស្ដ្រីរងគ្រោះ តើនឹងត្រលប់ធ្វើការដ៏គ្រោះថ្នាក់បែបនេះដែរ ឬ ទេ?

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]