យ៉ាងហោចណាស់ មានមនុស្សជាង ៧០០,០០០នាក់មកជួបជុំគ្នានៅទីក្រុង Jerusalem ប្រទេសជីវីស ដែលមានដើមកំណើត ដំបូងនៅប្រទេសអ៊ីស្រាអែល ក្នុងពិធីបុណ្យសពដ៏ធំរបស់លោក Rabbi Ovadia Yosef ។

នៅក្នុងពិធីបុណ្យសពដ៏ធំនេះ មានប៉ូលីសរាប់ពាន់នាក់នៅចាំការពារសណ្ដាប់ធ្នាប់ និងឈរជិតសាកសពរបស់មេដឹកនាំ Rabbi Ovadia Yosef ដែលបានស្លាប់ នេះគឺជាវប្បធម៌របស់ជនជាតិជីវីស។ ពិធីបុណ្យនេះដែរ គឺជាពិធីបុណ្យសពដ៏ធំបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ដ របស់ប្រទេសគេនោះទេ។ កម្មវិធីចាប់ផ្ដើមពីម៉ោង៦ល្ងាច នៅទីក្រុង Geula ដែលនៅចម្ងាយមួយគីឡូម៉ែត្រ ពីកន្លែងដែលកប់សាកសពរបស់គាត់។

លោក Rabbi Ovadia Yosef ស្លាប់ក្នុងអាយុ ៩៣ឆ្នាំ ម៉ោង១ និង៣០នាទីម្សិលមិញ គាត់គឺជាអាជ្ញាកណ្ដាល និងលើកតំកើងសិទ្ធ សំរាប់ជនជាតិជីវីសដែលមកពីតំបន់ មជ្ឍិមបូព៌ា និងអហ្វ្រិកខាងជើង។ មានមនុស្សប្រមាណ ១០០នាក់ នៅរងចាំគាត់នៅមន្ទីរពេទ្យ Hadassah Ein Kerem មុនពេលដែលគ្រូពេទ្យប្រកាសថា គាត់ទទួលមរណៈភាព។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ពិធីបុណ្យសពដ៏ធំមួយនេះ? 

















'

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]