គុកមួយកន្លែង នៅលើកោះ Margarita នៃប្រទេស វេណេហ្ស៊ូអេឡា មានលក្ខណៈពិសេស ប្លែកពីគុក ឯទៀតៗ ព្រោះតែនៅទីនោះ អ្នកទោស ត្រូវបានអនុញ្ញាត អោយធ្វើកិច្ចការជាច្រើន ដែលខ្លួនពេញចិត្ត ទើបហេតុនេះហើយ ពួកគេអាចរស់នៅដោយ ភាពសប្បាយរីករាយ ប៉ុន្តែបើសិនជាមិនគោរពតាម បទបញ្ជា អោយបានខ្ជាប់ខ្ជួនទេនោះ នឹងទទួលការពិន័យ យ៉ាងធ្ងន់ធ្ងរ ជាក់ជាមិនខាន។

នៅទីនោះ អ្នកទោស អាចចំអិនអាហារដោយខ្លួនឯង មានទូរទស្សន៍មើល ឆែកអ៊ិនធើណេត តាមរយៈកុំព្យូទ័រផ្ទាល់ខ្លួន ប្រើប្រាស់ទូរស័ព្ទ ដើម្បីទំនាក់ទំនងរកស៊ី និង សកម្មភាពសប្បាយ ផ្សេងៗទៀត ជាដើម ប៉ុន្តែបើសិនជា មានអ្នកទោសណា ហ៊ានតែលួចរត់នោះ នឹងត្រូវ ឆ្មាំយាមគុក បាញ់សម្លាប់ ជាក់ជាមិនខាន តែទោះជាយ៉ាងណា មិនមានអ្នកទោសណាម្នាក់ ដែលបានចូលទៅក្នុងនោះហើយ មានបំណងលួចរត់គេចខ្លួននោះទេ ព្រោះថាពួកគេ អាចរស់នៅ យ៉ាងមានសេចក្តីសុខ ទៅហើយ។ យ៉ាងណាមិញ នៅទីនោះ ពួកគេអាចធ្វើការងារ ដើម្បីរកប្រាក់ បានទៀតផង ដូចជា ធ្វើជាជាងកាត់សក់ អ្នកថតរូប និង ឌីហ្សាញ ជាដើម ហើយក៏មានខ្លះទៀត បើកក្លឹបល្បែង បញ្ជល់មាន់  ផងដែរ។ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាសកម្មភាព របស់ពួកគេ នៅក្នុងវីដេអូឃ្លីបខាងក្រោមទាំងអស់គ្នា៖



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]