យោងតាមសារព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា នារីវ័យក្មេង ជនជាតិកូរ៉េម្នាក់ បានធ្វើការកែសម្ភស្ស ដើម្បីសម្រេចបំណងរបស់ខ្លួន ដោយចង់មានមុខមាត់ ដូចតារាម៉ូដែលស្រី ជនជាតិអូស្ដ្រាលី គឺនាង Miranda Kerr។

ប្រភពដដែលបានបន្តទៀតថា នារីជនជាតិកូរ៉េរូបនោះ បានធ្វើការវះកាត់កែភ្នែក និងច្រមុះតែប៉ុណ្ណោះ បូករួមទាំងការតុបតែងមុខ និងធ្វើសក់ គឺពិតជាមានមុខមាត់ និងសម្រស់ ដូចតារាម៉ូដែលស្រី ជនជាតិអូស្រ្តាលី  Miranda Kerr ពិតមែន។

គួរបញ្ជាក់ផងដែរថា តារាម៉ូដែលស្រី Miranda Kerr មានវ័យ៣០ឆ្នាំ កើតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៨៣ មកពីទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី ហើយមានកូនប្រុសម្នាក់ឈ្មោះថា Flynn Christopher Bloom។ នាងទទួលបានការគាំទ្រ និងល្បីល្បាញយ៉ាងខ្លាំង នៅក្នុងឆ្នាំ២០០៧ បន្ទាប់ពីបានថតផ្សាយឈុតក្នុង ឲ្យក្រុមហ៊ុនខោអាវក្នុងធំបំផុត របស់ប្រទេសអាមេរិក មានឈ្មោះថា “Victoria's Secret Angels”៕

តារាម៉ូដែលស្រី Miranda Kerr (ខាងឆ្វេងដៃ)








ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]