បន្ទាយមានជ័យ ៖ គ្រូបង្រៀនម្នាក់ ផឹកស្រវឹង រួចចុះងូតទឹកប្រឡាយ ជំងឺសរសៃប្រសាទ រើឡើង លង់ទឹក ស្លាប់ កាលពីវេលាម៉ោង ៧និង១៥នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈប្រពន្ធកូន រវល់ទៅភ្ជុំបិណ្ឌ នៅស្រុកកំណើត ។

លោក សូ ចាន់ណារី មេបញ្ជាការ វរនគរបាល ការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ស៊ុន សេរីវុធ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ជាគ្រូបង្រៀន មានជំងឺសរសៃប្រសាទប្រចាំកាយ ។

លោក ជា ពិសី មេបញ្ជាការ អ.ហ ស្រុកអូរជ្រៅ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនៅចាំផ្ទះ ម្នាក់ឯង ព្រោះប្រពន្ធកូន រវល់ទៅធ្វើបុណ្យភ្ជុំបិណ្ឌ នៅស្រុកកំណើត ជនរងគ្រោះបានផឹកស្រាពីល្ងាច ជំងឺ សរសៃប្រសាទរបស់គាត់រើឡើង បានវង្វេង ទៅចុះងូតទឹក ប្រឡាយក្បែរផ្ទះ រួចក៏លង់ទឹកស្លាប់ ដោយអ្នក ស្រុករស់នៅជិតខាងឃើញតែខោអាវនៅលើស្ពាន ក៏សង្ស័យបាននាំគ្នាចុះរាវរក ទើបឃើញ សពជនរង គ្រោះ ក៏រាយការណ៍ជូនសមត្ថកិច្ចចុះត្រួតពិនិត្យតែម្តង ។ បច្ចុប្បន្នសព ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យ ឃើញថា ពុំមាន ស្លាកស្នាមអ្វីជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម សាច់ញាតិក៏បានរៀបចំធ្វើបុណ្យ តាមប្រពៃណី ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]