យោងតាមសារព័ត៌មាន shanghaiist បានឲ្យដឹងថា ប្រទេសចិនមានគម្រោងបង្កើត និងដំឡើងប្រព័ន្ធប្រកាសអាសន្ន នៅពេលដែលមានគ្រោះថ្នាក់រញ្ជួយដី រាប់រយកន្លែងនៅទូទាំងខេត្តហ្គ័ងដុង (Guangdong) ប្រទេសចិន នៅក្នុងឆ្នាំ២០១៦ ដោយចំណាយទឹកប្រាក់ រហូតដល់ទៅ ១៥៨លានយ័ន (ប្រហែល ២៥លានដុល្លារ) ឯណោះ សម្រាប់គំរោងមួយនេះ។

ជាមួយគ្នានេះដែរ ប្រព័ន្ធប្រកាសអាសន្ននេះ មានមុខងារពិសេស ដោយអាចកត់ត្រាពីរលករញ្ជួយដី និងរាយការណ៏ពីសកម្មភាពរញ្ជួយដី មុនពេលកើតហេតុរយៈពេល ១០វិនាទី និងអាចប្រកាសអាសន្នឲ្យដឹងមុនទៀតផង។

គួររំលឹកផងដែរថា ជាងមួយសតវត្សកន្លងទៅនេះ ខេត្តហ្គ័ងដុង ធ្លាប់មានបទពិសោធន៏ ជួបគ្រោះថ្នាក់រញ្ជួយដីនេះ ចំនួន ១២លើកមកហើយ ហើយមនុស្សរាប់ម៉ឺននាក់បានស្លាប់ បូករួមទាំងការរញ្ជួយដីនៅក្នុងតំបន់ Nan'ao-Nanpeng នៃខេត្តហ័្គងដុង កាលពីឆ្នាំ១៩១៨ ដែលធ្វើឲ្យប្រជាជនចំនួន ៨០ភាគរយក្នុងខេត្តនោះស្លាប់ និងភៀសខ្លួន៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]