រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឡើងតាមរន្ទាផ្លោះចូលទៅ សំងំក្នុងអគារកំពុងសាងសង់ ប៉ុនប៉ងលួចរបស់របរ នៅក្នុងការដ្ឋាននោះ តែត្រូវបានសន្តិសុខឃើញទាន់ ក៏ទូរស័ព្ទប្រាប់មេការសំណង់ ប្តឹងសមត្ថកិច្ចចុះទៅឡោមព័ទ្ធចាប់បានភ្លាម កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ តុលា ២០១៣ នៅអគារកំពុងសាងសង់ មានកម្ពស់៤ជាន់ ស្ថិតនៅតាមផ្លូវលេខ១៦៩ មុខវិទ្យាល័យបាក់ទូក សង្កាត់វាលវង់ ខណ្ឌ៧មករា ។

តាមប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះប៉ា សាម៉េត អាយុ៣០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រីញ័រ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។

ខណៈពេលក្របួចបាន ជនសង្ស័យម្នាក់នេះហើយ ជនសង្ស័យបានស្រែកទ្រហោយំថា រូបគេមិនមែនជាចោរទេ បានជារូបគេទៅពួននៅក្នុងនោះ ដោយសារតែរត់គេចពីគេដេញវាយរូបគេ ទើបរត់ទៅពួននៅក្នុងការដ្ឋានខាងលើនេះ ។ ទោះបីជាយ៉ាងណា ជនសង្ស័យត្រូវគេអះអាងថា ជាមនុស្សមានសតិមិនប្រក្រតី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់មេការសំណង់ បញ្ជូនទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលវាលវង់ ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]