រាជធានីភ្នំពេញ ៖ រថយន្ដ​ហ្វ័​រ​រ៉េ​ន័​រពណ៌​ត្រេ​អ៊ី បាន​បោះពួយ​បុក​ម៉ូតូ​​ឌ្រីមសេ​១២៥​ ពណ៌​ខ្មៅ បណ្ដាល​ឱ្យ​បុរស​អ្នកបើកបរ​ម៉ូតូ​រង​របួស​ជា​ទម្ងន់ សន្លប់​បាត់ស្មារតី​នៅ​លើ​ផ្លូវ​សហ​ព័​ន្ធរុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​យប់​ថ្ងៃ​ទី​២៩​ មេសា ២០១២​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​បុរសរង​គ្រោះ​បាន​បើក​ម៉ូតូ​ឌ្រីមសេ​១២៥ តាម​បណ្ដោយ​ផ្លូវ​សហ​ព័ន្ធរុស្ស៊ី​ពី​កើត​ទៅ​លិច ។ ​លុះមក​ដល់​កន្លែង​កើត​ហេតុ ក៏​ត្រូវ​រថយន្ដ​ហ្វ័​ររ៉េ​ន័​របើកបរ​ដោយ​បុរស​ម្នាក់​​ពី​លិចទៅ​កើត​ បញ្ច្រាស​ទិស​គ្នា​ក្នុង​ល្បឿន​​លឿន​ផង​នោះ​បាន​មក​បុក​ចំ​ពីមុខ​ម៉ូតូ​​ ពេញទំហឹង បណ្ដាល​ឱ្យ​អ្នកបើកបរ​រង​របួស​ជាទម្ងន់​ដេក​ស្ដូក​នៅ​លើ​ផ្លូវ​តែ​ម្ដង។ ​

ប្រភព​​បន្ដ​ឱ្យដឹងទៀត​ថា ​ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​រថយន្ដ​បាន​បើក​ចូល​ផ្លូវលំ​​គេចខ្លួន​បាត់​ ស្រមោល​​។ ​ចំណែកឯ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ ​និង​ព្យា​បាល​​នៅ​គ្លីនិក​ឯកជន។ ចំពោះ​ម៉ូតូ​ត្រូវ​បាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យក​ទៅ​រក្សា​ទុក​ដើម្បី​ រង់​ចាំ​ការ​ដោះស្រាយ៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]