បុគ្គលិកធ្វើការក្នុងផ្សារទំនើបម្នាក់ បានចំណាយពេលយ៉ាងយូរ និងយកចិត្តទុកដាក់បំផុត ក្នុងការរៀបចំស្រាដាក់លើធ្នើរ សំរាប់តាំងលក់ តែសំណាងអាក្រក់ ធ្នើររបស់ផ្សារនោះមិនអាចទ្រទ្រង់នឹងទម្ងន់ ដ៏ធ្ងន់របស់ស្រាទាំងនោះបានឡើយ។

ក្រោយពីរៀបចំស្រាដាក់ធ្នើរបានរួចរាល់ មិនទាន់បានមួយនាទីផង ស្រាទាំងអស់ដែលដាក់នៅលើធ្នើរ ក៏បានបាក់ធ្លាក់ នៅជិតស្ដ្រីពីរនាក់ដែលនៅជិតនោះ។ ស្រាទាំងអស់បានស្រោចលើឥដ្ឋ និងកំទេចដបផងដែរ។

ទិដ្ឋភាពដ៏អាក្រក់នេះ ត្រូវបានកាមេរ៉ាសុវត្ថិភាពរស់ផ្សារថតបាន ហើយបង្ហោះចូលទៅក្នុងគេហទំព័រ YouTube ទទួលបានអ្នកទស្សនា និងផ្ដល់មតិជាច្រើន ក្នុងនោះមានអ្នកខ្លះបានសរសេរជា លក្ខណៈកំប្លែងថា ស្រាទាំងនោះអាចយកទៅធ្វើជាស្រាលាយ (mixed drinks) បាន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? តើវាជាកំហុសរបស់ម្ចាស់ផ្សារ ឬ ជាកំហុសរបស់បុគ្គលិកធ្វើការ? សូមទស្សនាវីដេអូខាងក្រោម៖

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]