កាលពីថ្មីៗនេះ យោងតាមបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើន បាននាំគ្នាចុះផ្សាយនូវព័ត៌មានមួយ ដែលសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាស ដាក់ចរាចរក្រដាសប្រាក់ ១០០ ដុល្លារស៊េរីថ្មី កន្លងទៅនេះ។

ក្នុងនោះ ការបោះពុម្ពក្រដាសប្រាក់ ១០០ដុល្លារថ្មីមួយនេះ បានជួបនូវឧបសគ្គជាច្រើន តួយ៉ាងដូចជារដ្ឋាភិបាលអាមេរិក ត្រូវសម្រេចចិត្តកម្ទេចចោលក្រដាសប្រាក់ ១០០ ដុល្លារថ្មីនេះ ចំនួនស្មើនឹងជាង ៣០ លាន សន្លឹក រួចមកហើយកាលពីឆ្នាំ ២០១២ កន្លងទៅ ដោយសារតែកំហុសបច្ចេកទេសក្នុងការបោះពុម្ព ដោយមានស្នាមប្រឡាក់ដិតជាប់ក្រដាសប្រាក់និមួយៗនោះ។

ប៉ុន្តែឥឡូវ ក្រដាសប្រាក់ ១០០ ដុល្លារថ្មីនេះ បានចាប់ផ្តើមចរាចរនៅទូទាំងពិភពលោកហើយ ដោយវាមានលក្ខណៈពិសេសៗជាច្រើន ដែលធ្វើឲ្យឈ្នួញទុច្ចរិត ពិបាកនឹងធ្វើការចម្លង និងធ្វើការជួញដូររូបិយវត្ថុក្លែងក្លាយផងដែរ។

គួរបញ្ជាក់ផងដែរថា លោកអ្នកនៅតែអាចបន្តប្រើប្រាស់ក្រដាសប្រាក់ ១០ ០ដុល្លារស៊េរីចាស់បានដដែល ដោយធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមប្រមូលយករូបិយវត្ថុចាស់នេះ ហើយជំនួសដោយក្រដាសប្រាក់ ១០០ ដុល្លារថ្មីនេះវិញ។

បើចង់ដឹងច្បាស់ថា ក្រដាសប្រាក់ ១០០ ដុល្លារស៊េរីថ្មីមានរូបរាង និងលក្ខណៈពិសេសយ៉ាងណាខ្លះ សូមប្រិយមិត្តទស្សនារូបភាពខាងក្រោម៖



















ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]