បច្ចុប្បន្ននៅប្រទេសអាមេរិក យើងបានប្រទះឃើញចំនួន មនុស្សស្រីដែលធាត់លើសទម្ងន់ មានការកើនឡើង ព្រោះពួកគេអាចយករូបរាងធាត់ របស់ពួកគេទៅធ្វើជំនួញបាន។

ទូរទស្សន៍ប៉ុស្ដិ៍លេខ ៥ បានផ្សាយនូវកម្មវិធីដ៏ថ្ម៏ ដ៏ចម្លែកមួយ ដែលពុំធ្លាប់បានឃើញពីមុន គឺកម្មវិធី “ធាត់ដើម្បីប្រាក់” (Fat for Cash) ដែលធ្វើឲ្យស្រ្ដីជនជាតិអាមេរិក ជាច្រើនបានទៅពិគ្រោះជាមួយគ្រូពេទ្យ ធ្វើយ៉ាងណាឲ្យមានរូបរាងធាត់ និងមិនប៉ះពាល់ដល់សុខភាព។ អ្នកស្រី Jennifer Bennet អាយុ៣១ឆ្នាំ មានទម្ងន់ ១៩០គីឡូក្រាម ដែលជាតារាម៉ូដែល ខ្នាតធំ (supper size)។

Jennifer បានទៅពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត និងប្រើរយៈពេលអស់ជាង ១៣ឆ្នាំ ដើម្បីបានរាងដ៏ធាត់ស្អាតបែបនេះ។ ភ្លៅរបស់នាងម្ខាងមានទំហំ ១០៧.៩៥សង់ទីម៉ែត្រ។ Jennifer បានប្រាប់ថា នាងធាត់តាំងពីនៅក្មេងមកម្ល៉េះ តែរហូតដល់ពេលនាង មានវ័យជំទង់ ទើបនាងមានអារម្មណ៍ចូលចិត្តរាងធាត់ និងខំប្រឹងញ៉ាំឲ្យកាន់តែធាត់ឡើង។

នាងអាចរកប្រាក់បាន ដោយការបង្ហោះវីដេអូ បង្ហាញពីរូបរាងរបស់នាង និងពេលដែលនាងកំពុងតែបរិភោគអាហារ ដែលរាល់មនុស្សដែលទស្សនាវីដេអូរបស់នាង នាងអាចរកប្រាក់បាន ១០០ដុល្លារម្ដង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ជំនួញមួយនេះ ញ៉ាំឲ្យធាត់ រួចថតវីដេអូបង្ហោះឲ្យគេមើល? បើចង់ដឹងថា វាពិសេសប៉ិនណា ហេតុអ្វីមានតម្លៃរហូតដល់ ១០០ដុល្លារនោះ សូមទស្សនារូបភាពខាងក្រោម៖







កែសម្រួលដោយ អៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]