បុរសម្នាក់ត្រូវបាន អ្នកដំណើរនាំគ្នាចាប់ខ្លួន ដោយសារតែលួចថតក្រោយសំពត់នារីៗ កាលពីពេលថ្មីៗនេះ។

តាមសារព័ត៌មានរបស់ស៊ីងមីនឌេលី បានឲ្យដឹងថា បុរសនេះបានព្យាយាម ប្រើកាមេរ៉ាថត ក្រោមសំពត់នារី នៅក្នុងស្ថានីយ៍រថភ្លើង Dhoby Ghaut នៃប្រទេសសឹង្ហបុរី។ អ្វីដែលមិននឹកស្មានដល់នោះ គឹជននេះត្រូវបាន អ្នកដំណើរ និងបុគ្គលិកដែលធ្វើការ នៅក្នុងស្ថានីយ៍នេះ នាំគ្នាចាប់បាន សកម្មភាពបុរសនេះ និងត្រូវបានអ្នកទាំងនេះ នាំគ្នាប្រទាញប្រទង់ និងចាប់បុរសនេះយ៉ាងខ្លាំងក្លា ដោយសារតែខ្លាចបុរសនេះ លួចរត់ មុននឹងអជ្ញាធរទៅដល់កន្លែងកើតហេតុនោះ។

ទោះជាយ៉ាងណា ពេលបច្ចុប្បន្ននេះសំបូរទៅដោយ ជនដោយលួចបន្លំបំពានផ្លូវភេទ និងសិទ្ធនារីភេទ នៅតាមសាធារណៈដូចនេះនារីៗទាំងឡាយ សូមមេត្ដា ប្រុងប្រយ័ត្ន ជាពិសេសទៅលើការស្លៀកពាក់ ព្រោះហេតុការណ៍ទាំងនេះ អាចកើតបានគ្រប់ទីកន្លែង៕





ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]