ស្តាយសម្រស់ណាស់​! អូនផ្កាយ​ ឡេីងដូចទេពធីតាហេីយក្នុងឈុតនេះ(មានវីដេអូ)

//s9.kh1.co/63/63f1bd571907f3050ff2ba6cfa19c14f6d34c8c6.jpg
តារា & កម្សាន្ដ

 ១៣-កក្កដា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ស្អាតខ្លាំងណាស់ ក្នុងឈុតប្រពៃណីថតសម្អាងការ អូនផ្កាយ ស្អាតដូចគំនូរ មើលមិនចង់ដាក់ភ្នែក។

ភ្នំពេញ៖ ពិតណាស់ តារាសម្ដែងស្រីស៊ិចស៊ី អូនផ្កាយ ដែលមានឈ្មោះពេញថា ហាន់ឌី ជូលីន បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនគ្រប់ទិសទីតែម្ដង។ ដោយមួយរយៈចុងក្រោយនេះ នាងកាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈជាងមុន មិនថាថតស្ពត ថតខ្សែភាពយន្ត និងថតសម្អាងការជាដើម។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗកន្លងទៅហ្វេនៗមានការសោកស្តាយមែនទែន ក្រោយតារាស្រីរូបនេះបានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតបវរកញ្ញា Miss Grand Cambodia ដោយសារតែមានមតិរិះគន់ ក៏ដូចជាខ្លួនមិនមានពេលវេលាគ្រប់គ្រាន់ផង។

ជាក់ស្ដែង អ្នកដែលគាំទ្រ គឺស្តាយសម្រស់ក៏ដូចជាសមត្ថភាពរបស់ អូនផ្កាយ ខ្លាំងមែនទែន ព្រោះថាតារាស្រីរូបនេះមានរូបសម្រស់អំណោយផល កំម្ពស់ក៏បានថែមទៀត។ ជាពិសេស ដូចរូបភាពក្នុងការតុបតែងឈុតប្រពៃណីថតសម្អាង ពិតជាស្រស់ស្អាតសឹងតែដូចទេពធីតាទៅហើយ មើលទៅឥតខ្ចោះតែម្ដង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
វីដេអូ
ផ្កាយ វរល័ក្ខ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T