រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ត្រូវ​​ខ្មាន់​​កាំភ្លើង​បាញ់​មួយ​គ្រាប់​​ធ្លាយ​គូទ​ ខណៈ​ពេល​ជិះ​ម៉ូតូ​​ដល់​ផ្លូវភ្លោះ ស្ថិត​ក្នុង​បុរី​មួយ​ខាង​លិច​ផ្សារ​គីឡូ​​ម៉ែត្រ​​លេខ​៧ ​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឫស្សី​​កែវ កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​រសៀល​​ថ្ងៃ​ទី​២៩ មេសា ២០១២ ​ហើយ​ជន​រង​គ្រោះ​​ត្រូវ​គេ​បញ្ជូន​​ទៅ​​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ដើម្បី​សង្គ្រោះ​។

 

ជន​រងគ្រោះ​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​​ មុខ​បាញ់​ឱ្យ​របួស​នោះ​មាន​ឈ្មោះ​រី ​អល រុំម៉ាលី ​ភេទ​ប្រុស អាយុ​​៣០​ឆ្នាំ ​មុខ​របរ​នេសាទ ស្នាក់​នៅ​សង្កាត់​ច្រាំង​ចំរេះ​​២ ខណ្ឌ​ឫស្សីកែវ ​ចំណែក​ជន​ដៃ​ដល់​គ្រាន់តែ​បាញ់​គេ​ហើយ​រត់​គេចខ្លួន​បាត់តែ​ម្តង ។

 

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]