កណ្ដោចកណ្តែងណាស់!​ មេីលទៅបុណ្យស.ព​ ម្តាយ​ ផាត់ណា​ ហាក់ស្ងាត់ជ្រងំមិនសូវមានអ្នកចូលរួម

//s9.kh1.co/a4/a40231fb1c37149a6a8af266369b6dda15c20ecf.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

គួរឲ្យអាណិតណាស់ ពិធីបុណ្យស.ព អ្នកម្តាយ ផាន់ ផាត់ណា ហាក់ស្ងាត់មិនសូវមានអ្នកចូលរួម។

ភ្នំពេញ៖ ជារឿងដ៏សោកសង្រេងធំបំផុត ដែលធ្វើឲ្យមហាជនមានការចូលរួមសោកស្តាយជាពន់ពេក សម្រាប់តារាសម្ដែងស្រី អ្នកនាង ផាន់ ផាត់ណា ដោយកាលពីម្សិលមិញនេះ អ្នកនាងបានបាត់បង់ម្ដាយជាទីស្រលាញ់ បានលាចាកលោកទៅទាំងមិនអស់ចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានលឺដំណឹងនេះហើយ ក៏មានមហាជនជាច្រើនបានចូលរួមផ្ញើរសាររំលែកទុក្ខដល់ ផាត់ណា ជាច្រើនដើម្បីជាកម្លាំងចិត្តក្នុងការបន្តដំណើរជី.វិត ទៅមុខទៀតដើម្បីមើលថែរកូនផងដែរ។

ប៉ុន្តែក្នុងនោះអ្វីដែលគួរឲ្យស្រណោះនោះគឺ ក្នុងពិធីបុណ្យស.ព គេសង្គេតឃើញថាហាក់មានសភាពស្ងាត់ជ្រងំមិនសូវមានញាតិមិត្តចូលរួមច្រើននោះឡើយ រហូតដល់ តារាសម្ដែងប្រុស លោក ឆឹម សក្កដា បានបង្ហោះសារយ៉ាងដួច្នេះថា៖

  យប់នេះខ្ញុំនៅកំដរសពម្ដាយរបស់ប្អូនស្រី ផាន់ ផាត់ណា Phoung Moniroth ព្រោះនៅរោងបុណ្យស្ងាត់ណាស់ បងប្អូនមិត្តភក្តិណាអាចមកបានជួយមកផងបានគ្នា

សារ ឆឹម សក្កដា

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាព បុណ្យស.ព
ទិដ្ឋភាព បុណ្យស.ព
ឆឹម សក្កដា និង ផាន់ ផាត់ណា
ឆឹម សក្កដា និង ផាន់ ផាត់ណា
ឆឹម សក្កដា និង ផាន់ ផាត់ណា
ឆឹម សក្កដា និង ផាន់ ផាត់ណា
អ្នកម្តាយ ផាន់ ផាត់ណា
អ្នកម្តាយ ផាន់ ផាត់ណា
ផាន់ ផាត់ណា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T