រាជធានីភ្នំពេញ ៖ យុវជន៣នាក់បានរងរបួសស្រាល ដោយសារតែស្រវឹងស្រាបើកម៉ូតូចុះចំណោតក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកចំក្បាលរថយន្ដឡិចស៊ីស៤៧០ ពណ៌ខ្មៅដែលធ្វើដំណើរបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៩ មេសា នៅចំណុចផ្លូវចូលវត្ដសន្សំកុសល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានយុវជន៣នាក់ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ក្រហម មួយគ្រឿងតាមបណ្ដោយផ្លូវលេខ២៧១ ពីត្បូងទៅជើង ក្នុងល្បឿនលឿន ហើយបានបត់ឆ្វេងចូលតាមផ្លូវវត្ដសន្សំកុសល ដែលជាផ្លូវចុះចំណោតនោះ ក៏ជ្រុលទៅបុកចំពីមុខរថយន្ដឡិចស៊ីសពេញទំហឹងដែលបើកបរបញ្ច្រា សទិសគ្នាពីលិចទៅកើត បណ្ដាលឱ្យយុវជនទាំង៣នាក់ដួលលើផ្លូវរងរបួសស្រាល។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ក្រោយពីកើតហេតុម្ចាស់រថយន្ដឡិចស៊ីស បើទោះបីដឹងថា ខ្លួនបើកបរត្រូវច្បាប់ចរាចរណ៍ក៏ដោយ បានដកប្រាក់ចំនួន៤០ដុល្លារប្រគល់ទៅឱ្យជនរងគ្រោះទាំង៣នាក់ ហើយបន្ដដំណើរទៅមុខទៀត ទោះបីរថយន្ដមានការខូចខាតបន្ដិចបន្តួច៕
ដោយ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]