សឹង្ហបុរី៖ យោងតាមប្រភពព័ត៌មាន ពីគេហទំព័រមួយ របស់សឹង្ហបុរី បានឲ្យដឹងថា មានអំពើហឹង្សា ក្នុងគ្រួសារមួយ បានផ្ទុះឡើង រហូតបណ្តាលឲ្យ ស្រ្តីជាប្រពន្ធ ស្លាប់បាត់បង់ជីវិត ដោយសារស្នាដៃប្តី របស់ខ្លួន។

ជនល្មើស មានឈ្មោះ Lee Show Fui អាយុ ៣៣ឆ្នាំ បានវាយប្រពន្ធ ឈ្មោះ Tang Shifang យ៉ាងដំណំ បណ្តាលឲ្យរងរបួសគ្រឿងក្នុង ជាច្រើនកន្លែង ក្រោយពី ស្រ្តីរងគ្រោះជាប្រពន្ធ បានទះកំភ្លៀង បុរសជាប្តីដែលកំពុងតែ លេងហ្គេមលើកុំព្យូរទ័រ រួចមក។ រឿងហេតុ ដែលនាំអោយកើតមាន អំពើហឹង្សាដាក់គ្នានេះ ដោយសារតែស្រ្តីជាប្រពន្ធ មិនបានដឹងថា ប្តីរបស់ខ្លួន បាត់បង់ការងារឡើយ ទើបបានជាខឹង ហើយក៏បានទៅទះកំភ្លៀង ព្រោះតែគិតថា ប្តីរបស់ខ្លួន មិនគិតទៅធ្វើការងាររកប្រាក់ទេ បែរជាមកសង្ងំលេងហ្គេមទៅវិញ ទើបហេតុនេះហើយ ធ្វើឲ្យបុរសជាប្តី ដែលកំពុងតែអារម្មណ៍មិនល្អផងនោះ មានការខឹងសម្បារ យ៉ាងខ្លាំង ក៏បានវាយតបតទៅវិញ បណ្តាលឲ្យស្រ្តីរងគ្រោះ ជាប្រពន្ធ រងរបួសយ៉ាងធ្ងន់ធ្ងរ បែបនេះ និងបានស្លាប់បង់ជីវិត នៅឯមន្ទីរពេទ្យ។

គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធមួយគូនេះ ធ្លាប់បានហាត់ក្បាច់គុណ ដូចនេះហើយ សុទ្ធតែចេះ ក្បាច់គុណរៀងៗខ្លួន ហើយក្នុងនោះដែរ ក៏ធ្លាប់មានប្រវត្តិឈ្លោះប្រកែក វាយតប់គ្នា មិនតិចនោះដែរ។

ទោះជាយ៉ាងណា បុរសជាប្តី ត្រូវបានតុលាការ កាត់ទោស កាលពីថ្ងៃសុក្រ កន្លងទៅនេះ ឲ្យជាប់គុក ចំនួន ៥ឆ្នាំ ដោយរកឃើញថា នេះមិនមែនជា ករណីឃាតកម្ម៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះករណីនេះ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]