មានអ្នកថតរូបម្នាក់ គាត់បានទៅកាន់បឹងមួយកន្លែង នៅភាគខាងជើងនៃប្រទេស Tanzania ហើយនៅទីនោះ គាត់បានឃើញ និង មានការភ្ញាក់ផ្អើល ជាមួយនឹងរូបចម្លាក់ សត្វស្លាបជាច្រើន ដែលមានរូបរាង និង លក្ខណៈ ប្រៀបដូចជាសាកសព តែម្តង។ ប៉ុន្តែក្រោយមក គាត់មានការភ្ញាក់ផ្អើល កាន់តែខ្លាំងមួយកំរិតទៀត នៅពេលដែលគាត់ បានដឹងច្បាស់ថា អ្វីដែលគាត់បានឃើញ ទាំងនោះ គឺជាសាកសព របស់សត្វស្លាបពិតប្រាកដ ដែលវាបានងាប់ទៅ ដោយសារតែ កកក្លាយទៅជាដុំថ្ម ហើយបើក្រឡេកមើលទៅ អាចធ្វើអោយ មានការភាន់ច្រឡំបាន ថានោះជារូបចម្លាក់ទៅវិញ។

លោក Nick Brandt បានធ្វើដំណើរទៅកាន់ បឹងទឹកប្រៃ មួយកន្លែង ដែលមានឈ្មោះថា Natron ដែលនៅទីនោះ ជាកន្លែងធម្មជាតិមួយ សំបូរទៅដោយ ផេះរបស់ភ្នំភ្លើង ហើយម្យ៉ាងវិញទៀត វាថែមទាំងមានជាតិខនិជម្យ៉ាង ដូចទៅនឹងអ្វី ដែលជនជាតិអេហ្ស៊ីប ធ្លាប់បានយក មកប្រើប្រាស់ សំរាប់រក្សាសាកសពខ្មោចម៉ាំម៊ី អោយគង់វង្សបានយូរ កាលពីនៅសម័យបុរាណ ផងដែរ។ ក្នុងនោះផងដែរ សារជាតិប្រៃ របស់បឹងមួយនេះ ដូចគ្នាទៅនឹង សារធាតុអាំម៉ូញាក់ ដែលមាន pH ៩ ទៅ ១០.៥ ហើយសីតុណ្ហភាព របស់ទឹកវិញ អាចឡើងដល់ ៦០ អង្សារសេ។ គ្មានសត្វណាមួយ អាចទ្រាំទ្រ ជាមួយនឹងអាកាសធាតុ មានជាតិកាត់ ដោយអាស៊ីដនេះ បានឡើយ។ ជាក់ស្តែង នៅពេល ដែលសត្វបក្សី និង សត្វប្រចៀវ ជាដើម ហោះមកទុំ និង ប៉ះត្រូវទឹកបឹង Natron នេះ នោះជាតិខនិជ នឹងចាប់ផ្តើមធ្វើឲ្យសាច់របស់ពួកវា ក្លាយទៅជាដុំថ្ម ជាក់ជាមិនខាន ហើយក៏ជានាទីចុងក្រោយ របស់ពួកវាផងដែរ ដែលមកកាន់បឹង មរណៈមួយនេះ។ ទោះជាយ៉ាងណា លោក Nick បានបន្ថែមឲ្យដឹងទៀតថា លោកក៏មិនប្រាកដ ១០០ ភាគរយដែរថា សត្វទាំងនោះ វាងាប់ដោយសារអ្វីអោយប្រាកដ ប៉ុន្តែ បើតាមស្ថានភាព នៅទីនោះ គឺមានសត្វតិចតួចណាស់ ដែលអាចទ្រាំទ្ររស់នៅ ជាមួយនឹងបរិស្ថានបែបនោះបាន ហើយលោកអាចសន្និដ្ឋានបានថា ទឹកមានជាតិ អាស៊ីតនេះ ជាហេតុផល ដែលអាចធ្វើអោយសត្វស្លាបទាំនោះងាប់ និងក្លាយទៅជាដុំថ្មបែបនេះ។ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?













ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]