ក្មេងស្រីម្នាក់ បានចាក់សម្លាប់បបុរសវ័យចំណាស់ម្នាក់ ក្រោយពីបុរសនេះ ប៉ុនប៉ងចាប់រំលោភនាង។

តាមសារព័ត៌មានរបស់ឆាយណាស្មេគ បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅ Hornouchi នៃ Adachi Ward តូក្យូ ប្រទេសជប៉ុន។ ជាមួយគ្នានេះ បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៣មុននេះ ដោយក្មេងស្រីរងគ្រោះរត់មកសុំជំនួយពី អ្នកដំណើរ ដោយនិយាយថា ខ្លួនត្រូវបានបុរសម្នាក់ ដែលខ្លួនមិនដែលស្គាល់ចាប់រំលោភនាង តែនៅពេលនេះ នាងបានចាក់សម្លាប់បុរសនេះទៅហើយ និងរត់គេចខ្លួនតែម្ដង។ ភ្លាមៗនោះ អ្នកដំណើរបានទូរស័ព្ទប្ដឹងប៉ូលីស ហើយប៉ូលីសក៏ប្រទះឃើញ បុរសនោះបាត់បង់ស្មារតី និងមានឈាមហូរជាច្រើន នៅផ្នែកខាងក្រោម ដែលបុរសនោះក៏បានស្លាប់ នៅពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលតាមការសន្និដ្ឋានពីប៉ូលីសនេះ បុរសនេះមានវ័យ៥០ឆ្នាំ។

សម្រាប់ក្មេងស្រីនេះផ្ទាល់ បានធ្វើការបកស្រាយថា និងនិយាយពីហេតុការណ៍នោះថា នៅពេលដែលខ្លួនកំពុងតែដើរលេងនៅ តាមមាត់ទន្លេ Arakawa  ស្រាប់តែមានជនម្នាក់ យកកាំបិតមកភ្ជង់ និងអោបថើប ព្រមទាំងស្ទាបផងដែរ។ ខណៈពេលដែលបុរសនេះល្មោភតណ្ហានេះ កំពុងតែធ្វើសកម្មភាពបែបនេះ បុរសនេះក៏បោះកាំបិតចោល ដែលពេលនោះហើយ ដែលនាងឳកាសឆក់យកកាំបិតពីដី  រួចក៏ចាក់នឹងកំភ្លៅរបស់បុរសនេះតែម្ដង និងរត់គេចខ្លួនផងដែរ។ ចំពោះក្រុមប៉ូលីសវិញ ក៏យល់ថា នេះជារឿងដែលអាចទៅរួច ដែលក្មេងស្រីនេះចាក់បុរសនេះ ដើម្បីការពារខ្លួន  តែទោះជាយ៉ាងណា ក៏ប៉ូលីសនៅតែធ្វើការសើុបអង្កេតបន្ថែមទៀតផងដែរ ដោយសារតែមិនមានភស្ដុតាងណាមួយ ច្បាស់លាស់ ដែលអាចបញ្ជាក់ថាសម្ដីនាងគឺជាការពិតនោះ។

តើអាចទៅរួចទេ សម្លាប់មនុស្សម្នាក់ដើម្បីការពារខ្លួន?

 

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]