ភ្នំពេញ៖ ជនសង្ស័យ មិនតិចជាង២នាក់ បានធ្វើសកម្មភាព បាញ់ប្លន់ យកម៉ូតូទាំងព្រឹក នៅក្បែរផ្សារ ទំនើបសូរិយា ស្ថិតនៅក្នុង សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ប្រមាណ ៧៖៥០នាទី ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣នេះ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែល ជាម្ចាស់ម៉ូតូ ត្រូវបានក្រុមចោរបាញ់ គំរាម រួចហើយយកម៉ូតូជិះចេញទៅបាត់ តែសំណាងល្អ មិនបណ្តាលឲ្យ ម្ចាស់ម៉ូតូរងរបួសនោះឡើយ។

សេចក្តីរាយការណ៍ បានបន្តទៀតថា ម៉ូតូរបស់ជនរងគ្រោះម៉ាកសេ១២៥ ស៊េរី២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BI-1114 ដោយឡែក ក្រុមជនល្មើសជិះម៉ូតូម៉ាកសេ១២៥ ស៊េរី២០១៣ តែមិនដឹងពាក់ស្លាកលេខ ប៉ុន្មាននោះទេ។

យ៉ាងណាក៏ដោយ ក្រោយទទួលបានសេចក្តី រាយការណ៍ ពីករណីប្លន់ខាងលើនេះ កម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ បានចេញតាមប្រមាញ់ តែមិនទាន់ឃាត់បាន ជនសង្ស័យណាម្នាក់ នៅឡើយទេ៕

 





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]