Lady Gaga បានក្លាយទៅជាតារាចម្រៀងដ៏មាន ប្រជាប្រិយភាពមួយដួងនៅ លើពិភពលោកជាមួយនឹងស្ទីលប្លែកៗ​ របស់នាងដែលមិនអាចមានអ្នកណាចំលងបានឡើយ។

ដូច្នេះហើយទើបនៅប្រទេសចិន មាននារីក្មេងស្រស់ស្អាតម្នាក់ បានតែងខ្លួនដូចជា Lady Gaga ហើយបានជិះនៅក្នុង រថភ្លើងទៀតផង។ ដោយសារតែជារឿងចំលែកដែលកំរ នឹងជួបប្រទះមានបុរសម្នាក់បាន ថតសកម្មភាពរបស់នាង យកមកបង្ហោះចូលអ៊ិនធើណិតដើម្បី ចែកចាយអោយអ្នកលេងអ៊ិនធើណិត ទស្សនាទាំងអស់គ្នា ដូច្នេះហើយទើបខ្មែរឡូតមានបំណងចង់ ចែកចាយដល់ប្រិយមិត្តដែរ។ បើសិនជាយើងមើលទៅវីដេអូ យើងឃើញមាននារីសក់សម្នាក់ ពាក់វែនតាឡូយ ស្ទីល Lady Gaga បានចូលមកអង្គុយក្នុងរថភ្លើងបន្ទាប់មកនាងបាន បើកកុំព្យូរទ័រ របស់នាងហើយចាក់បទ Poker Face ដែលជាបទដែលពេញនិយមបំផុតរបស់ Lady Gaga ហើយបានរំាមួយភ្លែត ក្នុងដើរមកបិទកុំព្យូរទ័រវិញធ្វើព្រងើយ។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះនារីម្នាក់នេះ ?​ សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]