ភ្នំពេញ: ប្រជាពលរដ្ឋ រស់នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បានថ្លែងឲ្យដឹងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៣ នេះថា ផ្ទះរបស់គាត់ រួមនឹងផ្ទះអ្នកភូមិជាង១០ ខ្នងទៀត ត្រូវបានលិចបាត់ចូលទៅក្នុងទឹកទន្លេ នៅអ្នកលឿងត្រើយខាងលិច កាលពីម្សិលមិញ។

ប្រជាពលរដ្ឋរងគ្រោះ បានថ្លែងឲ្យដឹងទៀតថា ផ្ទះប្រមាណ១៣ ទៅ១៤ ខ្នង ត្រូវបានស្រុត លិចចូលទៅក្នុងទឹកទន្លេ កាលពីម៉ោង២ រសៀលថ្ងៃទី២ ខែតុលា ម្សិលមិញនេះ។

ប្រជាពលរដ្ឋដដែលនោះ ក៏បានបន្តទៀតថា ហេតុការណ៍គ្រោះធម្មជាតិនេះ ពុំបានបណ្តាលឲ្យរងគ្រោះដល់ជីវិតមនុស្ស នោះទេ គ្រាន់តែបានបំផ្លាញ់ទ្រព្យសម្បត្តិ ទាំងស្រុងលិចចូលទៅក្នុងទឹកទន្លេអស់ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]