រាជធានីភ្នំពេញ៖ បុរសជាជនជាតិចិន ម្នាក់បានធ្វើអត្តឃាត ដោយលោតសម្លាប់ខ្លួនពីលើអគារជាន់ E1នៃមន្ទីរពេទ្យព្រះកុសុមៈ កាលពីម៉ោង៥ និង៣០នាទីទៀបភ្លឺថ្ងៃទី៣ តុលា ២០១៣ បណ្តាលអោយបាក់ជើងឆ្វេងបន្ថែមទៀត បន្ទាប់ពីរងរបួសបាក់ដៃស្តាំ ម្ខាងចូលទៅដេកពេទ្យបានតែ២យប់។

ជនជាតិចិនដែលមិនចង់រស់នោះ ឈ្មោះអ៊ូ យ៉ុងតាវ មានអាយុប្រមាណជាង៤០ឆ្នាំ ចេះនិយាយភាសាខ្មែរច្បាស់ តែគ្រូពេទ្យសួរនាំមិននិយាយស្តីអ្វី។ទាក់ទិននឹងការលោតសម្លាប់ខ្លួននេះ គេពុំដឹងថាជនជាតិចិនមានវិបត្តិអ្វីនោះទេ។ ចំណែកការរងរបួសចូលពេទ្យ មុនពេលលោកតសម្លាប់ខ្លួន ក៍គេពុំដឹងពីមូលហេតុនោះដែរ។

តាមគ្រូរពេទ្យបានអោយដឹងថា ជនជាតិចិនរូបនោះ ត្រូវបានរថយន្តរបស់មន្ទីរ ពហុព្យាបាលគីម សុង បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ កាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១ តុលា ២០១៣ ដោយរងរបួសបាក់ដៃស្តាំនិង របួសប្រអប់ដៃឆ្វេង ហើយដេកនៅបន្ទប់P9 អគារជាន់E1នៃមន្ទីរពេទ្យ ។ប្រភពបានបន្តថា ដោយអត់បងប្អូន មន្ទីរពេទ្យក៍បានទាក់ទង់ ទៅស្ថានទូតចិនអោយចុះទៅមើល មន្រ្តី ស្ថានទូតសួរនាំជនជាតិចិនរូបនោះ មិនឆ្លើយហើយក៍ត្រឡប់ទៅវិញ។

តាមព័ត៌មានអោយដឹងទៀតថា នៅពេលចូលពេទ្យបងប្អូនអ្នក ជំងឺមានការអាណិតអាសូរជាខ្លាំង ក៍បានទៅសួរនាំនិងរកលេខទូរស័ព្ទ ជួយទាក់ទងទៅបងប្អូនមិត្តភក្កិតែ ពុំមាននណាលើកទទួល។ នៅពេលសួរនាំពីរឿងរងរបួសជនជាតិចិនរូបនោះ មិននិយាយស្តីដោយគ្រាន់តែនិយាយថា«ស្រុកខ្មែរធ្វើអ្វីស្រេចតែចិត្ត»។ នៅពេលចូលមន្ទីរពេទ្យបាន ១យប់នៅវេលារសៀលថ្ងៃទី២ តុលា ២០១៣ ក៍មានចោរចូលក្នុងបន្ទប់លួច យកទូរស័ព្ទរ១គ្រឿងបាត់ ។ លុះនៅវេលាទៀបភ្លឺថ្ងៃទី៣ តុលា ជនជាតិចិនរូបនោះគិតតែដើរចុះឡើងក្នុងអគារ ហើយបានដើរទៅទិសខាងលិច ឡើងលោតសម្លាប់ខ្លួនតាមង្អួចចុះ ក្រោមកម្ពស់ប្រមាណ៤ម៉ែត្រ ក្នុងបំណងដើម្បីឲ្យបោកក្បាល នឹងកំផែងជំរាលឡើងទៅក្នុងអគារមន្ទីរពេទ្យ តែពុំត្រូវក្បាល បណ្តាលអោយរងរបួសបាក់ជើងខាងឆ្វេង ហើយត្រូវគ្រូពេទ្យនាំគ្នាជួយសែងយក ទៅបន្ទប់ព្យាបាលវិញ។

ជួបជាមួយអ្នកយកព័ត៌មានក៍បានសួរនាំពីមូលហេតុ ដែលរងរបួសនិងលោតសម្លាប់ខ្លួនដែរ តែពុំត្រូវជនជាតិចិនរូបនោះប្រាប់អោយដឹងឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]