រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានជនមិន ស្គាល់មុខចំនួន២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើមជិះម៉ូតូ ជាមួយបាញ់១គ្រាប់ត្រូវចំចង្កេះខាងស្តាំ រួចរុញទំលាក់ពីលើម៉ូតូ ហើយជិះគេចខ្លួនបាត់ បណ្តាលអោយបុរស រូបនោះដេកស្តូកស្តឹង ហើយបានស្លាប់បាត់បង់ជីវីតនៅពេលបញ្ជូន ទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ បានប្រមាណជិត១ម៉ោង ។
ហេតុការបាញ់សម្លាប់មនុស្សទាំងថ្ងៃ បានធ្វើអោយមានការភ្ញាក់ផ្អើល កាលពីម៉ោង១២និង៥នាទីថ្ងៃត្រង់ថ្ងៃទី៣តុលា ២០១៣នៅតាមផ្លូវម៉ាស៊ីនទឹកក្បែររដ្ឋាករទឹកជ្រោយចង្វា ស្ថិតនៅភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ទាក់ទិននឹងការញ់សម្លាប់នេះ គេពុំដឹងច្បាស់ថា ជាករណីប្លន់យកម៉ូតូ ឬជារឿងគំនុំឡើយហើយក្រុមឃាតករអាច ជាមនុស្សស្គាល់គ្នា។

ជនរងគ្រោះដែលឃាតករបាញ់សម្លាប់នេះ ភា្លមៗពុំត្រូវបានគេស្គាល់ឈ្មោះឡើយ មានមាឌស្តើង អាយុប្រមាណជាង២០ឆ្នាំ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥សេរី២០០៧ពណ៌ខ្មៅមួយ គ្រឿងជាមួយជនមិនស្គាល់មុខចំនួន២នាក់ ដោយជនរងគ្រោះជិះកណ្តាល បានធ្វើដំណើរតាមផ្លូវម៉ាស៊ីន ទឹកជ្រោយចង្វារក្នុងទិសដៅពីលិចទៅកើត។ នៅពេលធ្វើដំណើរមកដល់ទន្ទឹម នឹងរបងរដ្ឋាករទឹកជ្រោយចង្វា ស្រាប់តែគេ ឃើញម៉ូតូបង្អង់ល្បឿន ហើយជនម្នាក់ដែលជិះក្រោយបានដក កាំភ្លើងខ្លីភ្ជង់ចង្កេះនិងបាញ់១គ្រាប់មិនផ្ទុះ ក៍បានអាម៉េបញ្ជូលគ្រាប់បាញ់១គ្រាប់ទៀត បណ្តាលអោយត្រូវចង្កេះ គ្រាប់បៀមហើយរុញទំលាក់យកម៉ូតូជិះគេចខ្លួនបាត់។

ទោះបីជាយ៉ាងណាមានប្រភពព័ត៌មានមួយទៀត បានអះអាងថាជនរងគ្រោះ ជាអ្នកឌុបជនមិនស្គាល់មុខ២នាក់ ។ ភ្លាមៗជនរងគ្រោះត្រូវបានរថយន្តសាម៉ុយ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ បានប្រមាណជិត១ម៉ោងក៍បានដាច់ខ្យល់ស្លាប់ ដោយពុំបានស្គាល់អត្តសញ្ញាណឡើយ ។ សពត្រូវបានបញ្ជូនទៅតំកល់នៅ សាលសពដើម្បីរងចាំបងប្អូន៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]