កាលពីថ្មីៗនេះ យោងតាមគេហទំព័រសារព័ត៌មាន ដេលីម៉ែល របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា ក្មេងប្រុសម្នាក់បានសម្លាប់យាយចុងរបស់ខ្លួន ដោយកាត់ផ្តាច់បំពង់ក និងចាក់ជាច្រើនកាំបិត បន្ទាប់ពីរូបគេបានបានមើលកុនកូនជ្រូក អស់ជាច្រើនម៉ោងរួចមក។

បើតាមប្រភពដដែលបានបន្តទៀតថា ក្មេងប្រុសនេះមានឈ្មោះ Jack Huxley ទើបតែមានអាយុត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ បានដាច់ចិត្តសម្លាប់យាយចុងរបស់ខ្លួន ដែលត្រូវបានគេស្គាល់អត្តសញ្ញាណថាមានឈ្មោះ Janis Dundas អាយុ ៦២ឆ្នាំ ជាអតីតគិលានុបដ្ឋាយិកាដែលចូលនិវត្តន៍។ ក្នុងនោះ លោកយាយម្នាក់នេះបានយល់ព្រមឲ្យចៅប្រុសរបស់គាត់មករស់នៅជាមួយខ្លួន បានតែប៉ុន្មានម៉ោង ស្រាប់តែចៅប្រុសរបស់គាត់បានលួចកំព្យូទ័រយួរដៃរបស់គាត់ទៅមើលកុនកូនជ្រូក បណ្តាលឲ្យអារម្មណ៍រវើររវាយ រហូតឈានដល់ប្រព្រឹត្តអំពើមនុស្សឃាតបែបនេះ។

ទោះជាយ៉ាងណាក៏ដោយ ប៉ូលីសនៅមិនអាចសន្និដ្ឋានពីមូលហេតុ ដែលក្មេងប្រុសម្នាក់នេះសម្លាប់យាយចុងខ្លួនឯងនៅឡើយទេ ដោយគ្រាន់តែក្រោយកើតហេតុ ប៉ូលីសបានឃើញខ្លួនប្រាណរបស់លោកយាយ ដេកស្រាតននោលគោក និងដេកស្លាប់ក្នុងថ្លុកឈាម ដោយសារមុខរបួសជាច្រើនកាំបិតបាត់ទៅហើយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្មេងប្រុសម្នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់តុលាការ Liverpool Crown Court ដែលអាចប្រឈមនឹងទោសជាប់គុកអស់មួយជីវិតផងដែរ។






តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]