ខេត្តកណ្តាល-ព្រៃវែង៖ ចរាចរណ៏នៅកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចកំពង់ចម្លងអ្នកលឿងត្រើយ ខាងលិចបានស្ទះជាង២គីឡូម៉ែត្រហើយ គិតត្រឹមម៉ោង៤និង៥០នាទីរសៀលថ្ងៃទី០២ តុលា ២០១៣។

បើតាមភ្នាក់ងារកោះសន្តិភាពបានបញ្ជាក់ទៀតថា នៅវេលានេះរថយន្តតូចធំ រួមទំាងម៉ូតូ និង រ៉ឺម៉កម៉ូតូផ្សេងៗ បានកកស្ទះកាន់តែធ្ងន់ធ្ងរបើកទៅមុខក៏មិនរួច ថយក្រោយក៏មិនកើត ហើយថានៅត្រើយខាង កើតកំពង់ចម្លងអ្នកលឿងនោះវិញ ក៏បានចាប់ផ្តើមកកស្ទះជាច្រើនម៉ោងហើយដែរ ។

គួរបញ្ជាក់ថា ការកកស្ទះចរាចរណ៏នេះ បានចាប់កើតឡើងតំាងពី ម៉ោង៥ព្រឹកថ្ងៃទី០២ តុលានេះមកម្ល៉េះ ដោយសារប្រជាពលរដ្ឋ កម្មករ និងមន្រ្តីរាជការទៅស្រុកកំណើតដើម្បី ជួបជុំក្រុមគ្រួសារក្នុងពិធីភ្ជុំបិណ្ឌ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]