តារាស្រីហុងកុងកាត់ចិន ដែលនៅពេលនេះមានវ័យ ៥០ឆ្នាំហើយ បានថ្លែងអំណរគុណចំពោះ ជនពាលដែលបានចាប់រំលោភនាង កាលពីពេលមុន។

កាលពីពេលថ្មីៗនេះ Carina Lau បានទទួលការសំភាសន៍ពី អ្នកកាសែត ដើម្បីធ្វើការបង្ហាញពី ឆាកជីវិតរបស់នាង។ ដោយជាមួយគ្នានោះ នាងបានសារភាពថា នាងធ្លាប់ត្រូវបានគេចាប់ពង្រត់ និងរំលោភនាង កាលពីក្នុងអំឡុងឆ្នាំ ១៩៩០។ នៅក្នុងពេលនោះ នាងត្រូវបានក្រុមជនពាលទាំងនោះ ឃុំខ្លួន អស់រយៈពេល៣ម៉ោង និងរំលោភ ហើយថែមទាំងថតរូបអាសអាភាសបន្ថែមទៀត។ ក្រោយពីមានសេរីពីជនពាលទាំងនោះ នាងបានទទួលរងនូវជំងឺផ្លូវចិត្ដជាខ្លាំង។

តែនៅពេលដែលអ្នកកាសែតសួរនាងថា តើនៅពេលនេះនាងមានអារម្មណ៍យ៉ាងណា ចំពោះហេតុការណ៍ពីមុន? នាងបែរជានិយាយថា នាងពិតជាអរគុណដល់បុរសទាំង៤នាក់ ដែលជនពាលនោះណាស់ ដោយសារក្រោយពីហេតុការណ៍នេះបាន លេចផ្សាយជាសាធារណៈមក នាងត្រូវបាន មហាជនជាច្រើនគាំទ្រនាង និងចាប់អារម្មណ៍ពីនាង ដែលទាំងនេះ ពិតជាធ្វើឲ្យនាងអាចក្រោកឡើង ពីហេតុការណ៍ដ៏អាក្រក់បានយ៉ាងងាយ និងទទួលបានភាពល្បីល្បាញមក ដល់ពេលបច្ចុប្បន្ននេះផងដែរ។

សម្រាប់ពេលបច្ចុប្បន្ននេះ Carina   ត្រូវបានជាប់ឈ្មោះជាតារាស្រីដែល មានជាងគេនៅក្នុងការរកស៊ី៕



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]