ខេត្តកណ្តាល ៖ ជនសង្ស័យ៣នាក់ ជាមុខសញ្ញាចោរប្លន់ម៉ូតូត្រូវបានកម្លាំងកងរាជអាវុធហត្ថ ក្រុងតាខ្មៅ ចាប់ខ្លួនកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៨ មេសា នៅចំណុចក្បែររង្វង់មូលលោកតាម៉ៅ ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បន្ទាប់ពីបក្សពួកជនសង្ស័យប្លន់ម៉ូតូមួយគ្រឿងពីជនរងគ្រោះហើយ ត្រូវបានជនរងគ្រោះប្រទះឃើញជនសង្ស័យកំពុងជិះបម្រុងយកទៅលក់។
លោកអនុសេនីយ៍ឯក ហៀង ចន្ធី មេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យ៣នាក់ ដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់នោះ ១-ឈ្មោះអឹល សាមុន ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះជួលម្តុំពោធិ៍ចិនតុង ២-ឈ្មោះហួយ ពៅ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ និង៣-ឈ្មោះហឿង សុខជា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកកណ្តាលស្ទឹង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ដោយ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]