ក្មេងស្រីអាយុ ១១ឆ្នាំ បានសារភាពសម្លាប់ក្មេងស្រី អាយុ ៧ឆ្នាំ ដោយសារតែឈ្លោះគ្នា តាមសារព័ត៌មានរបស់ សៀងហៃ។

តាមប្រភពព័ត៌មាននេះបានឲ្យដឹងថា ជនរងគ្រោះដែលមានវ័យក្មេងនេះ មានឈ្មោះថា សា៊នទីង (Xiaoting) ជាអ្នករស់នៅ Guangkeng ប្រទេសចិន។ សម្រាប់ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៣មុននេះ ដែលក្មេងស្រីរងគ្រោះបានបាត់ខ្លួន ប្រហែលជាម៉ោង ៩ យប់ និងប្រទះឃើញសពអណ្ដែត ក្នុងបឹង ប៉ុន្មានម៉ោងក្រោយពីខ្លួននោះ។ ជាមួយគ្នានោះ តាមកាមេរ៉ាដែលថតបាន បានបង្ហាញឲ្យឃើញថា ក្មេងស្រីទាំងពីរនាក់បានលេងជាមួយគ្នា នៅក្បែរបឹង។

ទោះជាយ៉ាងណា ក្មេងស្រីដែលជាជនល្មើស និងមានអាយុ ១១ឆ្នាំនេះ បានសារភាពថា ខ្លួនពិតជាសម្លាប់ ស៊ានទីង មែនដោយសារតែពួកគេ មានជំលោះជាមួយគ្នាក្នុងអំឡុងពេលលេងនៅ ក្បែរបឹងនោះ។ តាមសម្ដីរបស់យាយជនរងគ្រោះបានឲ្យដឹងថា គាត់ធ្លាប់បានព្រមានចៅ មិនឲ្យលេងជាមួយនឹង អ្នកជិតខាង ដោយសារតែពួកគេទាំងនោះ ចូលចិត្ដសម្លុតអ្នកដទៃនិងមាន អត្តចរិតកោងកាច ដែលក្មេងស្រីនេះផ្ទាល់ក៏ធ្លាប់ ត្រូវអ្នកជិតខាងទាំងនេះ រុញក្បាលផ្ទប់នឹង អាងដាក់ទឹកម្ដងរួចមកហើយ ដែលភ្លាមៗនោះ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យធ្វើការព្យាបាលផងដែរ។

សម្រាប់ពេលនេះ ក្មេងស្រីជាជនល្មើសត្រូវបានចាប់ខ្លួន និងករណីនេះក៏កំពុងតែធ្វើការសើុបអង្កេតបន្ថែមផងដែរ។ ចំពោះហេតុការណ៍នេះ ធ្វើឲ្យប្រជាជនជាច្រើន នាំគ្នាភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង ដោយសារតែជនដៃដល់ គឺមនុស្សម្នាក់ដែលមានវ័យក្មេង តែបែរជាហ៊ានសម្លាប់មនុស្សម្នាក់។

តើប្រិយមិត្ដយល់យ៉ាងណា?

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]