ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ ជិះម៉ូតូបើកបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចក្បែរ វិទ្យាល័យប៉ោយប៉ែតក្រុង ក៏បានជ្រុលទៅបុកម៉ូតូគេចតស្ ងៀមលើចិញ្ចើមផ្លូវ ហើយម្ចាស់ទៅបត់ជើងតូច បណ្តាលឲ្យរបួសឈាម ស្រោចពេញមុខ ដេកដួលក្នុងភក់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០២ តុលា ២០១៣ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូឌ្រីមស៊េរី២០១០ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1H-5440 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជិះរេពេញផ្លូវ ធ្វើដំណើរតាមផ្លូវបេតុងក្នុង ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុកម៉ូតូឃ្លីក ពណ៌ក្រហមលាយខ្មៅ ១គ្រឿង ដែលចតស្ងៀមលើចិញ្ចើមផ្លូវ ហើយម្ចាស់ទៅបត់ជើងតូច បណ្តាលឲ្យដួលឈាមរបួស ឈាមស្រោចពេញមុខ ។

តាមសម្តីស្រ្តីឈ្មោះ មាន វ៉ន អាយុ ៥២ឆ្នាំ ជាម្តាយជនរងគ្រោះ បាននិយាយថា បុរសខាងលើមានឈោ្មះ លាភ ពៅ អាយុ ២២ឆ្នាំ ជានិស្សិតឆ្នាំទី១ រៀននៅភ្នំពេញ មានស្រុកកំណើតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយបានមកលេងស្រុក និងផឹកស៊ីជាមួយបងប្អូនស្រវឹង ទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានហៅរថយន្តដឹកបុរសរង គ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]