កាលពីថ្មីៗនេះ យោងតាមគេហទំព័រសារព័ត៌មាន របស់ប្រទេសចិន បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៤នាក់បានស្លាប់ និង ៥៨នាក់ឯទៀតកំពុងតែបាត់ខ្លួន ក្នុងហេតុការណ៍គ្រោះធម្មជាតិព្យុះទីហ្វុងមួយ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ នៅខេត្តហៃណាន ប្រទេសចិន។

បើតាមប្រភពដដែលបានបន្តទៀតថា ព្យុះនេះមានឈ្មោះថា Wutip បានវាយប្រហារកោះ សានហ៊ូ ចម្ងាយប្រមាណជា ៣៣០ម៉ែត្រពីខេត្តហៃណាន បណ្តាលឲ្យទូកនេសាទចំនួន ៣គ្រឿងបានលិចទៅក្នុងបាតសមុទ្រ។ ភ្លាមៗបន្ទាប់ពីកើតហេតុ ក្រុមជួយសង្គ្រោះបានខិតខំប្រឹងប្រែង និងស្វែងរកជនរងគ្រោះយ៉ាងស្វិតស្វាញ ដោយមកទល់ថ្ងៃអង្គារ៍នេះ គឺពួកគេបានជួយសង្គ្រោះបានប្រជាពលរដ្ឋចំនួន ១៤នាក់ និងបានស្រង់បានសាកសពចំនួន ៤នាក់ ចំណែកឯ ៥៨នាក់ឯទៀតកំពុងតែបាត់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនហាក់ដូចជារងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីគ្រោះធម្មជាតិជារៀងរាល់ឆ្នាំ ដែលនេះបណ្តាលឲ្យប្រទេសនេះ ខាតបង់ទឹកប្រាក់ជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗផងដែរ។






តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]