កាលពីថ្មីៗនេះ នៅលើបណ្តាញសារព័ត៌មានដេលីម៉ែល របស់ចក្រភពអង់គ្លេស បានចេញផ្សាយសារព័ត៌មានបង្ហាញពីវីដេអូមួយ ដែលអ្នកជិះកង់ម្នាក់ បានរួចផុតពីគ្រោះថ្នាក់ ដែលអាចចាត់ទុកថាជាសំណាងបំផុតហើយ ដែលមិនត្រូវរថភ្លើងបុកនោះ។

វីដេអូដែលមានរយៈពេលមួយនាទីនេះ ត្រូវបានថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព ដែលបំពាក់នៅតាមដងផ្លូវ បានបង្ហាញពីសកម្មភាពអ្នកជិះកង់ម្នាក់ បានល្មើសនឹងភ្លើងសញ្ញា ដែលគេបានដាក់ហាមឃាត់មិនឲ្យឆ្លងកាត់ ព្រោះរថភ្លើងនឹងធ្វើដំណើរមកដល់។ ប៉ុន្តែជាកុសល ដោយសារតែភាពរហ័សរហួនក្នុងការចាប់ហ្វ្រាំង និងអូសកង់មកក្រោយទាន់ពេលវេលា ទើបធ្វើឲ្យអ្នកជិះកង់ម្នាក់នេះ អាចរួចផុតពីការស្លាប់ ដែលនេះអាចជាសំណាងមួយ ក្នុងចំណោមមួយលានគ្រោះថ្នាក់ក៏ថាបាន។

ទោះជាយ៉ាងណាក៏ដោយ បើតាមប៉ូលីសនៅតំបន់នោះ បានឲ្យដឹងថា រថភ្លើងនោះកំពុងតែបើកបរក្នុងល្បឿន ប្រហែលជា ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ១២ ខែកញ្ញា វេលាម៉ោងប្រហែលជា ៦នឹង៣០នាទីយប់ នាស្រុក Cambridgeshire របស់ចក្រភពអង់គ្លេស កន្លងទៅនេះ។




បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះវីដេអូនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]