កាលពីថ្មីៗនេះ នៅលើបណ្តាញវ៉ិបសាយ យូធូប បានលេចចេញនូវវីដេអូ ដ៏រន្ធត់មួយ ដែលបង្ហាញពីសកម្មភាពរថយន្តមួយចំនួន បានបើកឆ្លងកាត់ស្ពានដែលបានលិចទឹកមួយ ដែលស្ពាននេះគឺសាងសងឡើងដើម្បីឆ្លងទន្លេ Nadym នៅប្រទេសរុស្សី កន្លងទៅនេះ។

វីដេអូដែលមានរយៈពេលជិត ៤នាទីនេះ ពិតជាទាក់ទាញទស្សនិកជនជាច្រើន ដោយគ្រាន់តែធ្វើការបង្ហោះបានតែជិតមួយសប្តាហ៍ ក៏មានអ្នកមើលជាង ៥សែននាក់បាត់ទៅហើយ។ ក្នុងនោះ បើក្រឡេកទៅមើលស្ថានភាពផ្លូវនៅលើស្ពាន ពោលគឺរថយន្តធុនតូចៗមួយចំនួន អាចផ្សងព្រេងបើកឆ្លងកាត់ស្ពាននេះបាន ប៉ុន្តែចម្លែកអ្វីស្រាប់តែមានរថយន្តធុនធ្ងន់មួយគ្រឿង បើកប្រជែងអ្នកដទៃយ៉ាងលឿន ធ្វើឲ្យស្ពានស្រុតចុះក្រោម បណ្តាលឲ្យរថយន្តធុនតូចមួយគ្រឿងទៀត អណ្តែតលើផ្ទៃទឹកលេង ភ័យស្លន់ស្លោរដូចព្រលឹងចុងសក់។

នេះជាភ័ព្វសំណាងហើយ ដែលរថយន្តធុនធ្ងន់នោះបើកឆ្លងកាត់ មិនបណ្តាលឲ្យបាក់ស្ពាន ចុះបើស្ពាននោះបាក់មែន តើជីវិតពួកគេនឹងទៅជាយ៉ាងណា?




បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]