នេះគឺជាទិដ្ឋភាពដ៏មានទុក្ខព្រួយមួយ ដែលគេជឿថាជាអំពើរបស់ អ្នកជិះសេះជនជាតិអៀរឡង់អ្នកប្រព្រឹត្តិ។ គេបានទុកសត្វសេះមួយក្បាល ឲ្យដេកងាប់នៅលើផ្នែកម្ខាងនៃផ្លូវ បន្ទាប់ពីជិះសេះទៅបុកនឹងគូទរថយន្ដ ដែលចតនៅស្ងៀម។

ជនល្មើសបានជិះសេះពណ៌ស លាយត្នោតនៅលើផ្លូវ N8 ដែលជាផ្លូវភ្ជាប់ពី Cork និង Dublin ស្រាប់តែទៅបុកនឹងគូទរថយន្ដ Volkswagen Polo ពណ៌ខ្មៅ ឲ្យខូចផ្នែកខាងក្រោយ រីឯសេះវិញ ត្រូវបាក់.ក ហូរឈាមក្បាល ក និងជើងខាងមុខ ដែលមើលទៅគួរឲ្យអាណោចអាធ័ម។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស បានឲ្យដឹងថា អ្នកជិះសេះរូបនេះ ប្រហែលជាសហគមន៍មួយ ដែលចូលចិត្តជិះសេះ នៅលើផ្លូវដែលមានចរាចរណ៍ច្រើន។ កីឡាជិះសេះបុរាណនេះ តែងតែមានបញ្ហាជាមួយនឹង ពួកអ្នកបើកបររថយន្ដ ព្រោះវាអាចផ្ដល់គ្រោះថ្នាក់ ដល់ភាគីទាំងសងខាង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការជិះសេះលើផ្លូវហាយវេ ដែលមានរថយន្ដបើកបរច្រើន? 







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]