យោងតាមសារព័ត៌មាន ChinaNews របស់ប្រទេសចិន បានឲ្យដឹងថា មេឆ្កែមួយក្បាល បានចិញ្ចឹមកូនខ្លាពីរក្បាល ដែលទើបតែកើតនៅក្នុងសួនសត្វ “Nanchang Zoo” ស្ថិតក្នុងខេត្ត Jiangxi ប្រទេសចិន ដូចជាកូនរបស់ខ្លួនអីចឹង ហើយកូនខ្លាពីរក្បាលនោះ ប្រហែលជានឹងងាប់ បើសិនជាគ្មានមេឆ្កែនោះ។

បើតាមសម្តីរបស់មើលថែសួនសត្វនោះ បានប្រាប់ឲ្យដឹងថា មេរបស់កូនខ្លាទាំងពីរក្បាលនោះ មិនមានបទពិសោធន៏គ្រប់គ្រាន់ ក្នុងការមើលថែ និងចិញ្ចឹមកូនឡើយ ព្រោះមានកូនខ្លាចំនួនបីក្បាលហើយ ដែលបានងាប់ ដោយការមិនយកចិត្តទុកដាក់ ក្នុងការមើលថែ និងចិញ្ចឹមរបស់មេខ្លានោះ។

យ៉ាងណាមិញ មេឆ្កែមួយក្បាលនោះ គឺមានកូនមួយក្បាលដែរ ហើយបានរស់នៅជាមួយកូនខ្លាទាំងពីរក្បាលនោះ ដូចគ្រួសារតែមួយអីចឹង។ គួរបញ្ជាក់ផងដែរថា កូនខ្លាពីរក្បាលនោះ គឺបានកើតកាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅនេះ នៅក្នុងសួនសត្វ “Nanchang Zoo” ស្ថិតក្នុងខេត្ត Jiangxi ប្រទេសចិន៕



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]