ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កុមារ​តូច​អាយុ​៦​ឆ្នាំ ​ម្នាក់​បាន​ទៅ​បង់​ត្រី​ជា​មួយ​ពូ​ ហើយ​​ចុះ​ទៅ​ងូត​ទឹក​​ប្រឡាយ​លង់​​ស្លាប់ ​ដោយ​ពូ​មិន​​បាន​ដឹង​​នឹក​ស្មាន​ថា ក្មួយ​​ទៅ​ផ្ទះ​ តែ​ពេល​បង់​​សំណាញ់​​យកត្រី បែរ​ជា​ជាប់​សពក្មួយ​ទៅវិញ។ ហេតុ​ការណ៍​នេះ​កើតឡើង​កាល​ពីរសៀល​ថ្ងៃទី​​២៧ មេសា ២០១២ នៅចំណុច​ភូមិ​កូប​លិច ឃុំ​កូប ​ស្រុក​អូរជ្រៅ ។

​លោក​នាយ​ប៉ុស្តិ៍​​នគរបាល​​ឃុំ​កូប​បាន​ប្រាប់​ឱ្យ​​ ដឹងថា កុមារ​រងគ្រោះ​​ឈ្មោះ​​តុង សីហា ​អាយុ​៦​ឆ្នាំ រស់​នៅ​ភូមិ-ឃុំ​កើតហេតុ​។ ប្រភព​ព័ត៌​មាន​​ពីសាច់​ញាតិ​​កុមារ​រងគ្រោះ​បាន​ប្រាប់​សមត្ថ​កិច្ច​ថា ​មុន​ពេល​កើតហេតុ​​គឺ​កុមារ​​រងគ្រោះ​បាន​ទៅ​​ជាមួយ​ពូឈ្មោះ​​សុង វិបុល ដើម្បី​បង់​ត្រី​នៅ​ប្រឡាយ​ក្បែរ​ផ្ទះ ។ ខណៈ​ពូ​​ជាប់​រវល់​​បង់ត្រី​មិន​បាន​ចាប់​អារម្មណ៍​មើល​​មិន​ដឹង​ថា ក្មួយ​ចុះទៅ​លេង​ទឹក​​ប្រឡាយ​ស្មានថា ​ក្មួយ​ត្រឡប់​​ទៅ​ផ្ទះវិញ ។ បន្ទាប់​មក​ពូ​បាន​ទៅ​បង់​ត្រី​នៅ​កន្លែង​​ក្មួយ​​លង់​ទឹក​ស្រាប់តែ​​ជាប់​​ សព​ក្មួយ​ក៏មាន​ការ​ភ្ញាក់​ផ្អើល​​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]