យោងតាមសារព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា តារាចម្រៀងវ័យក្មេង Justin Bieber បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល បន្ទាប់ពីតារាចម្រៀងរូបនេះ បានបញ្ជាឲ្យអង្គរក្សរបស់ខ្លួនពីរនាក់ លីខ្លួនឡើងលើមហាកំផែង របស់ប្រទេសចិន ដែលមានប្រវែងដ៏វែងអន្លាយ កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងវ័យក្មេង Justin Bieber បានធ្វើការសម្តែង នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅនេះ។

ជាមួយគ្នានេះដែរ មានអ្នកប្រើប្រាស់អ៊ីនធឺណែត នៅក្នុងប្រទេសចិនជាច្រើន បានរិះគន់ទៅលើតារាចម្រៀងរូបនេះ ដោយមានអ្នកខ្លះនិយាយថា “តើ Justin Bieber ពិតជាខ្សោយណាស់មែនទេ ទើបត្រូវការអង្គរក្សលីឡើងលើមហាកំផែងបែបនេះ?” រីឯមនុស្សមួយចំនួនទៀត ក៏បានចោទសួរទៀតថា “តើ Justin Bieber មិនហ៊ានដើរខ្លួនឯង ព្រោះដើម្បីទុកកំលាំង សម្រាប់អ្នកគាំទ្ររបស់គាត់ឬ?”

យ៉ាងណាមិញ តារាចម្រៀង Justin Bieber នឹងត្រូវធ្វើការសម្តែង នៅថ្ងៃទី០២ ខែតុលា ក្នុងទីក្រុង Dalian ប្រទេសចិន រួចត្រូវបន្តទៅសម្តែងនៅក្នុងទីក្រុងសៀងហៃ នៅថ្ងៃទី០៥ ខែតុលា និងទៅសម្តែងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី០៧ ខែតុលាខាងមុខទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះតារាចម្រៀងវ័យក្មេងរូបនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]