រាជធានីភ្នំពេញ ៖ សពបុរសអនាថាម្នាក់ ត្រូវបានប្រជាពលដ្ឋប្រទះឃើញ អណ្តែតទឹកបឹងត្រកួនបឹងទំពុន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២ តុលា ២០១៣ ស្ថិតក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុក ខណ្ឌមានជ័យ សង្ស័យផឹកស្រាស្រវឹងដើរធ្លាក់ចូលទឹក ។

បុរសដែលលង់ទឹកស្លាប់ឈ្មោះសន សុខា អាយុ៥៥ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ ។ តាមប្រភពបានឱ្យដឹងថា បុរសរងគ្រោះជាជនអនាថាគ្មានសាច់ញាតិ ហើយជារៀងរាល់ថ្ងៃរូបគេតែងតែផឹកស្រា ស្រវឹងជោកជារៀងរាល់ថ្ងៃ ។ លុះដល់វេលាកើតហេតុខាងលើ ត្រូវបានគេប្រទះឃើញអណ្តែតទឹកស្លាប់តែម្តង ។ សពមានសភាពហើមស្អុយទៅហើយមិនដឹងថា បានលង់ទឹកស្លាប់តាំងពីពេលណានោះទេ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]