យើងដឹងហើយថា អ្នកបើកបរ គ្រប់រូប ដែលមិនគោរពច្បាប់ចរាចរណ៍ ជាពិសេស ភ្លើងស្តុបក្រហម លឿង ជាដើម អាចបណ្ដាលអោយមានគ្រោះថ្នាក់ ចរាចរណ៍យ៉ាង ងាយបំផុតចំពោះ អ្នកដទៃ និងសង្គម។

អ្នកស្រី Lin Chen ដែលរស់នៅខេត្ត នីងបូ ប្រទេសចិននោះ បាននិយាយថា គាត់បាន ឃើញគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញយនៅពីមុខ ផ្ទះរបស់គាត់ ដោយ អ្នកធ្វើដំណើរ ភាគច្រើន មិនបានគោរពភ្លើងសញ្ញាចរាចរណ៍ឡើយ។

គាត់បាននិយាយទៀតថា ហេតុការណ៍នេះ គាត់បានរាយការណ៍ប្រាប់ ប៉ូលីសជាច្រើន ដងហើយ តែប៉ូលីសហាក់ដូចជា គ្មានវិធានការណាច្បាស់លាស់ទាល់តែសោះ។

ម៉្លោះហើយទើបអ្នកស្រី សំរេចចិត្តទិញ តុក្កតាសិច ដែលមានដងខ្លួនសិចស៊ី ហើយគាត់បានស្លៀកពាក់អោយតុក្កតានោះ យ៉ាងស្រើបស្រាល ដោយមានតែ ខោអាវក្នុងខ្លីកំប៉ិត។ គាត់និយាយថា តុក្កតាស្រីសិចបែបនេះ អាចទាក់ទាញ អ្នកដំណើរគ្រប់រូប អោយឈប់ និងងាកមើលជាមិនខាន ដូច្នេះហើយ ពួកគេទាំងនោះច្បាស់ជា គោរពភ្លើងចរាចរណ៍ និង អាចកាត់បន្ថយគ្រោះថ្នាក់ បានយ៉ាងច្រើន។

តើលោកអ្នកយល់ថា ការធ្វើបែបនេះ ពិតជាមានផលល្អមែនទេ?



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]