​យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​គេ​ហ​ទំ​ព័រ​សិល្បៈកូរ៉េ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​ព្រហស្បត៍​ទី​២៦ មេសា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា រូប​ភាព​ឈុត​មុជ​ទឹក​របស់​តារាចម្រៀង​លីហ៊ីអូរី និង​ជីណា ដែល​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ីនធើរ​ណេត​បាន​ធ្វើ​ឱ្យ​មាន​ការភ្ញាក់​​ផ្អើល​នឹង​ទាក់​ទាញ​អារម្មណ៍​ដល់​ស្រទាប់​អ្នក​ចូល​ចិត្ត​ទស្សនា​យ៉ាង​ខ្លាំង ។

​នៅ​ក្នុង​រូប​ភាពនោះនាង​​លីហ៊ីអូរី និង​ជីណា ស្លៀក​ពាក់​ឈុត​មុជ​ទឹក​ប្រភេទ​កីឡា​ដូច​គ្នា​​ ប៉ុន្តែ​ម៉ូដ​ និង​ពណ៌​ផ្សេង​គ្នា ។នាង​ជីណា ស្លៀក​ពាក់​ឈុត​មុជ​ទឹក​ពណ៌​ស ដោយ​យក​ដៃទាំង​ពី​រ​ច្រត​ចង្កេះ​ជា​មួយ​នឹងរូប​​រាង​​សិច​ស៊ី មើល​ទៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ ចំណែក​​នាង​លីហ៊ីអូវី ក៏​មិន​ចាញ់ នាង​ជីណា​ប៉ុន្មានដែរ គឺ​នាង​បាន​ស្លៀក​ពាក់​ឈុត​មុជ​ទឹក​ពណ៌​ខ្មៅ ដោយ​យក​ដៃ​ម្ខាង​​ដាក់​លើ​បបូរ​មាត់​ និង​ដៃ​ម្ខាង​ទៀត​ដាក់​លើ​ដើម​ទ្រូង​ដ៏​ទ្រលុក​ទ្រលន់​របស់​នាង​ ។

តាម​រយៈ​រូប​ភាព​ដ៏​ស៊ិច​ស៊ី​នេះ ទស្សនិកជន​ម្នាក់​ក្នុង​ចំណោម​ទស្សនិក​ជន​​ជា​ច្រើន​បាន​ផ្តល់​យោបល់​ថា ខ្ញុំ​ពិ​ត​ជា​ច្រណែន​នឹង​រូប​ភាព​នេះ​ខ្លាំង​ណាស់​ពួកនាង​មិន​គ្រាន់​តែ​មាន​រាង​ស្អាត​ប៉ុណ្ណោះ​ទេ គឺទឹក​មុខ​របស់​ពួក​នាង​មើល​ទៅ​គួរ​ឱ្យ​ស្រឡាញ់​ខ្លាំង​ណាស់ ៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]